Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ហេង សំរិន បញ្ជុះខ័ណ្ឌសីមា ព្រះវិហារ និងសម្ពោសមិទ្ធផលនានា ក្នុងវត្តគិរីសុវណ្ណរាម ហៅ(វត្តថ្កូវ) ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នៅស្រុកពញាក្រែក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ មានប្រារព្ធពិធីបុណ្យ បញ្ជុះខ័ណ្ឌសីមា ព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តគិរីសុវណ្ណរាម ហៅ(វត្តថ្កូវ) ស្ថិតនៅ ភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន

ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ្ញ៉ា លោកជំទាវ អភិបាល អភិបាលរងខេត្ត កងកំលាំងទាំង៣ និងមន្រ្តីរាជការជាច្រើនរូបទៀត។

បន្ទាប់ពីឯកឧត្តម លន់ លឹមថៃ អភិបាល នៃគណអភិបាលខេត្តកំពង់ចាម អានសុន្ទរកថាស្វាគមន៍ រួចមក សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍ថា សមិទ្ធផលដែលបានកើតឡើង ទាំងអាណាចក្រ និងពុទ្ធិចក្រ គឺអាស្រ័យដោយសេដ្ឋកិច្ច ប្រទេសជាតិមានការរីកចំរើន ដោយផ្តើមចេញពីការរីកចំរើន នៃសេដ្ឋកិច្ចគ្រួសារ។

ជាមួយនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើឲ្យសង្គមជាតិ មានសុខសន្តិភាពពេញលេញនិង មានស្ថេរភាពនយោបាយថែមទៀត ។ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បន្តទៀតថា សមិទ្ធផលនានា ក្នុងវត្តគិរីសុវណ្ណរាម ហៅ(វត្តថ្កូវ) នេះគឺជាសមិទ្ធិផលថ្មី ដែលបានកសាងបន្ថែម សម្រាប់វិស័យព្រះពុទ្ធសាសនា។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍រំលឹកដែរថា យើងទាំងអស់គ្នា បានដឹងហើយ កាលពីសម័យសង្គ្រាម ទីអារាមនានា ជាពិសេស វត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ពុំបានលឺសម្លេងសូត្រធម៌ទេ គឺលឺតែសម្លេងគ្រាប់បែក ទំលាក់លុះក្រោយមក ក៏ត្រូវបំផ្លិចបំផ្លាញស្ទើគ្នានសល់ ពីសំណាក់ទមិឡ អត់សាសនា ប៉ុល ពត ដែលទាំងអស់នេះ គឺជាការបាត់បង់ដ៏ធំធេង ហើយបានបន្សល់ទុកនូវ ការសោកស្ដាយ និងការឈឺចាប់ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិអំពិល ក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅទូទាំងប្រទេសផងដែរ។

សម្ដេច បន្តទៀតថា ចាប់តាំងពីឆ្នាំ១៩៧៩មក ដល់បច្ចុប្បន្ន យើងបានខិតខំស្តារប្រទេសជាតិឡើងវិញ ពីបាតដៃទទេ ហើយជុំរុញធ្វើឲ្យសមិទ្ធិផលនានា នៅទូទាំងប្រទេស មានការរីកចំរើន ឥតគណនាជាពិសេស ព្រះវិហារ ដែលត្រូវបានកសាងបញ្ចប់ ព្រមទាំងសមិទ្ធិផលថ្មីៗ ជាច្រើនទៀត នៅក្នុងវត្តគិរីសុវណ្ណរាម ហៅវត្តថ្កូវ ហើយបានរៀបចំ ពិធីបុណ្យឆ្លងទៅ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា និងសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីពេលនេះតទៅ។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ដាំផ្ញើ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ្ធទាំងអស់ត្រូវរួមគ្នា ថែរក្សាការពារសមិទ្ធិផលទាំងថ្មី ទាំងចាស់ ដើម្បីតម្តល់ទុកជាទិសក្ការៈបូជា ក្នុងព្រះពុទ្ធសាសនា ឲ្យបានយូរអង្វែង ហើយនាំគ្នាថែរក្សា និងកសាងសមិទ្ធិផល ថ្មីៗបន្ថែមទៀត ទៅលើសមិទ្ធិផល ដែលមានស្រាប់។

ចប់ប្រសាសន៍សំណេះសំណាល សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញឡើង បំពាក់មេដាយ គ្រឿងឥស្សរិយយស ជូនដល់ ឯកឧត្តម ឧកញ្ញា លោកជំទាវ អស់លោក លោកស្រី ឧបាសក ឧបាសិកា ដែបានបូជាកម្លាំងកាយចិត្ត ព្រមទាំងថវិការយ៉ាងច្រើន ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ជាតិ មាតុភូមិកម្ពុជា៕