Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជីវករ ផ្សារថ្នល់ទទឹង នៅតែធ្វេីអាជីវកម្ម លក់ដូរលេីដីចំណីថ្នល់ដដែល

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅចំណុចផ្លូវកែងបត់ជា៣ នៃផ្លូវជាតិលេខ១១ ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានក្រុមអ្នកលក់ដូរមួយចំនួនតូច យកផ្លូវធ្វេីជាកន្លែងរកសុី ដែលធ្វេីអោយប៉ះពាល់ជាខ្លាំងចំពោះការធ្វេីចរាចរនៅតាមដងផ្លូវនេះ ។

គេសង្កេតឃើញថា ជារៀងរាល់ថ្ងៃក្រុមអ្នកលក់ដូរដែលបានយកដីចំណីថ្នល់ ដាក់ជាកន្លែងលក់ផ្លែឈើនេះ បានធ្វេីអោយមានការកកស្ទះ ជាញឹកញាប់ ក្នុងការធ្វេីចរាចរទៅមក ដែលបានយកចំណែកផ្លូវប្រមាណជាង ៤ម៉ែត្រ ដាក់ជាកន្លែងលក់ដូរយ៉ាងអនាធិបតេយ្យ ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ។

ពលរដ្ឋដែលរស់នៅក្បែរនោះព្រមទាំងអ្នកធ្វេីដំណើរបានលើកឡើងថា កន្លែងលក់ដូរជាង១០កន្លែងដែលកំពុងលក់បំពានលើផ្លូវសាធារណៈមានជាយូរណាស់មកហើយ ដែលលក់ដូរបែបនេះ ដោយមិនខ្លាចញញើតនឹងសមត្ថកិច្ចឡើយ ។

ហើយពលរដ្ឋក៏ដូចជាអ្នកធ្វេីដំណើរស្នើសុំដល់អាជ្ញាធរដែលពាក់ព័ន្ធមេត្តាជួយពិនិត្យមើលអំពីបព្ហាានេះផង បើសិននៅតែបន្តអោយមានការលក់ដូរបែបនេះទៀត ព្រោះវាអាចផ្តល់ជាបព្ហាានៅថ្ងៃក្រោយ បើសិនមានគ្រោះថ្នាក់ចរាចរកើតឡើងដោយប្រការណាមួយ ។

តើ អ្នកណា ជាអ្នកទទួលខុស ត្រូវ ? ចំពោះបព្ហាានេះលោក កេង ប៊ុណ្ណា ដែលជាអភិបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ អោយដឹងថា លោកបានធ្វេីការណែនាំទៅដល់អ្នកលក់ដូវនោះជាច្រើនដងណាស់មកហើយ ថែមបានអោយសមត្ថកិច្ចធ្វេីការដេញមិនអោយមានការលក់ដូរនៅលើផ្លូវបែបនេះព្រោះវាអាចបង្ករអោយមានគ្រោះថ្នាក់ដោយប្រការណាមួយ ។

តែការអនុវត្តន៍ដូចជាមិនបានជោគជ័យសោះ ពេលដែលសមត្ថកិច្ចចុះទៅអនុវត្តមិនអោយមានការលក់ដូរលើចំណីផ្លូវ តែក្រុមអ្នកលក់ដូរ បែរជាមិនស្តាប់ហើយជេរដល់សមត្ថកិច្ច ថែមទៀតផង ធ្វេីបាបពលរដ្ធលក់ដូរបន្តិចបន្តួច ជាហេតុធ្វេីអោយសមត្ថកិច្ចពិបាកធ្វេីការ ។

តែទោះបីជាយ៉ាងណាប្រជាពលរដ្ឋបានបន្ថែមថា វាមិនពិបាកទេបើសិនអាជ្ញាធរចង់ដោះស្រាយ ត្រូវអនុវត្តន៍ឲ្យម៉ឺងម៉ាត់ ដាក់កំហិតលើពួកគាត់ បើសិនជាមកលក់ដូរបំពានចំណីផ្លូវត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ហើយបើនៅតែបណ្តែតបណ្តោយឲ្យក្រុមអ្នកលក់ដូរមួយក្រុមតូច នេះនៅតែបន្ត វាផ្តល់ផលប៉ះពាល់ដល់ច្រើនដល់ប្រជាពលរដ្ឋទូទៅរួមទាំងអ្នកធ្វើដំណើរឆ្លងកាត់ទីនេះផងដែរ ៕