បណ្តាញសង្គម

ឈ្មោះថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាស ចូលកាន់តំណែង ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលាខេត្តត្បូងឃ្មុំ បណ្តោះអាសន្ន មានប្រារព្ធ ពិធីប្រកាសស្តីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ ក៍មានពិធីប្រកាសតែងតាំង ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល និងអភិបាលរង នៃគណៈអភិបាលខេត្ត មន្រ្តីជាថ្នាក់ដឹកនាំសាលាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងថ្នាក់នាំជាច្រីនទៀត។

យោងតាមព្រះរាជក្រឹត្យ សម្រេចតែងតាំង ឯកឧត្តម ឡាន់ ឆន ជាប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប្រាជ្ញ ចន្ទ ជាអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះផងដែរ ក៍មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម លោកជំទាវ ជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាច្រើនរូបទៀត។