បណ្តាញសង្គម

រដូវភ្លៀងចូលមកដល់ សូមប្រយ័ត្នមូលខ្លា ជាប្រភពគ្រុនឈាម!!! សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងគម្រោងកសាងភាពធន់ក្នុងសហគមន៍ ព្រមទាំងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

រដូវភ្លៀងចូលមកដល់ សូមប្រយ័ត្នមូលខ្លា ជាប្រភពគ្រុនឈាម!!! សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងគម្រោងកសាងភាពធន់ក្នុងសហគមន៍ ព្រមទាំងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការជំងឺគ្រុនឈាម ដល់ប្រជាពលរដ្ឋក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់ ក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍អំពីវិធានការបង្ការជំងឺគ្រុនឈាម និងទប់ស្កាត់ការផ្ទុះរាតត្បាតជំងឺគ្រុនឈាម ព្រមទាំងបញ្ជ្រាបអោយបងប្អូនយល់ពីដឹងពីសុវត្ថិភាពចរាចរណ៍ ដើម្បីជៀសផុតពីគ្រោះនានា នៅពេលធ្វើដំណើរលើដងផ្លូវផងដែរ ។


លោក ហ៊ី សុវណ្ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រុនឈាមជាជម្ងឺកាចសាហាវ អាចបណ្តាលអោយបងប្អូនប្រជាពលរដ្ឋ ពិសេសកុមារឈឺ និងស្លាប់បាត់បង់ជីវិតជាច្រើនៗក្នុង១ឆ្នាំៗ។ ហើយគ្រុនឈាម ឆ្លងឡើងដោយសារមូលខ្លាខាំ ជាពិសេសនៅពេលថ្ងៃ ដែលប្រភពនៃមូលខ្លាំនេះ គឺចេញមកពីដង្កូវទឹក ដែលមាននៅតាមទឹកដក់នៅជុំវិញផ្ទះរបស់យើង។ លោក ក៍បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចូលរួមចំណែក អនុវត្ដវិធានការ ដើម្បីការពារពីជំងឺគ្រុនឈាម កុំអោយមានការផ្ទុះឡើងនឹងរាតត្បាតនៅឆ្នាំ២០១៨នេះ ជាពិសេសត្រូជប្រកាន់ខ្ជាប់នូវការផឹកស្អាត ហូបស្អាត និងរស់នៅស្អារ ដើម្បីទទួលសុខភាពល្អ ជៀសផុតពីជម្ងឺផ្សេងៗ។ លោកវេជ្ជបណ្ឌិត ប៉ូច សុធារិទ្ធ ប្រធានការិយាល័យស្រុកប្រតិបត្តិត្បូងឃ្មុំ បានណែនាំបច្ចេកទេសនៃការការពេរ និងបង្ការជំងឺគ្រុនឈាម ដោយលើងឡើងថា ដើម្បីបង្ការកុំឲ្យផ្ទុះមានឡើងជំងឺគ្រុនឈាម យើងត្រូវតែៈ លុបបំបាត់ទឹកដក់ ដែលជាជំរកដង្កូវទឹកទាំងក្នុង និងក្រៅផ្ទះ និងតាមទីសាធារណៈនានា, ការពារកូនកុំអោយមូលខាំដោយពាក់ខោអាវ និងគេងក្នុងមុងទាំងយប់និងថ្ងៃ ។ លោក បន្ថែមថា បើមានរោគសញ្ញាសង្ស័យថាជំងឺគ្រុនឈាមមានដូចជា គ្រុនក្តៅ ឈឺក្បាល ឈឺក្រោយរង្វង់ភ្នែក ឈឺពោះ មានកន្ទួលក្រហមលើស្បែក ឬមានហូរឈាមនោះ សូមប្រញាប់បញ្ជូនកូន រឺអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះជាបន្ទាន់ ឲ្យបានទាន់ពេលវេលា ដើម្បីជៀសផុតគ្រោះថ្នាក់ដល់អាយុជីវិត ។ ក្នុងកម្មវិធីនោះ ក៍មានការសួរជាសំណូរចម្លើយចំណេះដឹងពាក់ព័ន្ធនឹង ប្រភពជំងឺ ការការពារ និងបង្ការទប់ស្កាត់ជំងឺគ្រុនឈាមដល់អ្នកចូលរួម ដើម្បីយករង្វាន់ជាមុងជ្រលក់ថ្នាំ និងមួកសុវត្ថិភាពផងដែរ ។ បន្ទាប់ក្រុមការងារបានធ្វើការប្រមូល និងជីកកប់នូវថ្លុក និងវត្ថុដែលអាចដក់ទឹកបាន ដែលមាននៅក្នុងភូមិ ព្រមទាំងដើរដាក់ថ្នាំអាបែតតាមអាងទឹក ពាងទឹករបស់បងប្អូន ជាពិសេសក៍មានការបាញ់នូវថ្នាំ ដើម្បីសម្លាប់មូលខ្លា ដែលជាប្រភពជម្ងឺគ្រុនឈាមផងដែរ ៕