Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សត្វគោ ក្របី ចំនួន231ក្បាលត្រូវបានចាក់វាក់សាំងការពារជំងឺឆ្លង

  • បោះពុម្ព

ត្បូងឃ្មុំ ៖ ដើម្បីការពារជាមុននូវជំងឺឆ្លងផ្សេងៗក្រុមការងារគ្រូពេទ្យ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំបានចុះចាក់វ៉ាក់សាំសត្វគោ ក្រ បី ជូនប្រជាពលរដ្ឋដែលជម្លៀសមករស់នៅទួលសុវត្ថិភាពក្នុងភូមិទួលវិហ៊ារ ឃុំជីរោទិ៍២ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំបានចំនួន ២៣១ក្បាល ក្នុងនោះសត្វគោចំនួន១២៥ក្បាល និងក្របីចំនួន ១០៦ ក្បាល ។

ប្រតិបត្តិការនេះធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ។ នៅក្នុងឱកាសនោះឯកឧត្តម ណៅ ធួក មានប្រសាសន៍លើកឡើងថា នេះគឺជាយុទ្ធនាការមួយដើម្បីការពារ និងទប់កម្ងឺឆ្លងផ្សេងដល់សត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋ ពីព្រោះរដូវទឹកឡើង និងទឹកស្រកទៅវិញវាងាយ និងកើតជម្ងឺឆ្លង។

ជាមួយនឹងការលើកឡើងបែបនេះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការជាមួយមន្ត្រីគ្រប់លំដាប់ថ្នាក់ដោយត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វពាហនៈកើតមានជម្ងឺដើម្បីក្រុមការងារចុះមកពិនិត្យ និងព្យាបាលជូន ក្នុងនោះក៏ត្រូវរស់នៅប្រុងប្រយ័ត្ន និងមានអណាម័យខ្ពស់ផងដែរ ។

បើតាមការបញ្ជាក់របស់លោក រី ដាវិន ប្រធានការិយ៉ាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថាប្រតិបត្តិការចុះចាក់វ៉ាក់សាំងនេះគឺដើម្បីទប់ស្កាត់ការពារជំងឺអ៊ុតក្តាមក្នុងស្រុកគោលដៅចំនួន3គឺស្រុកក្រូចឆ្មារ ស្រុកត្បូងឃ្មុំ និងស្រុកអូរាំងឪ ដោយស្រុកនិមួយៗមានក្រុមការងារប្រចាំការទទួលខុសត្រូវដាច់ពីគ្នា។

លោកបន្តថា នេះជាផែនការដែលការិយាល័យបានរៀបចំ ព្រោះពេលមានទឹកជំនន់កើតឡើងចាប់ពីពេលទឹកឡើងហើយស្រកទៅវិញគឺមានមេរោគមួយចំនួនលើដី ឬវាលស្មៅដូច្នេះហើយទើបក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ជូនប្រជាពលរដ្ឋជាមុនឲ្យហើយ។ ក្រៅពីការងារនេះក៏មានការងារសង្គ្រោះបន្ទាន់នៅពេលសត្វពាហនៈពួកគាត់ឈឺដោយក្រុមការងារបានត្រៀមថ្នាំព្យាបាលធ្លាមៗដោយមិនគិតប្រាក់ផងដែរ។

សូមជម្រាបថា គិតមកដល់ថ្ងៃទី៣ ខែសីហា នេះទឹកទន្លេមេគង្គនៅតែបន្តឡើងក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំដោយមានកម្ពស់១៥,១២ ម៉ែត្រ បើប្រៀបថ្ងៃម្សិលមិញខ្ពស់ជាង ០,១០ម៉ែត្រ ខណៈទឹកត្រូវប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នកម្ពស់ ១៥,២០ ម៉ែត្រ ។