Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយមនុស្សធម៍សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋចំនួន៦៥គ្រួសារ ក្នុងស្រុកអូររាំងឪ ដែលរងគ្រោះដោយទឹកជំនន់

  • បោះពុម្ព

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងលោកស្រី រួមជាមួយលោក លោកស្រីសមាជិកសមាជិការកាកបាទក្រហមខេត្ត និងយុវជនស.ស.យ.ក បានចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ជន់លិចផ្ទះសម្បែងចំនួន ៦៥គ្រួសារ ស្ថិតក្នុងឃុំមៀន ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។

លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឳ បានឲ្យដឹងថា ទឹកទន្លេមេគង្គបន្តហក់ឡើង ដោយបណ្តាលឲ្យជន់លិចចូលក្រោមផ្ទះប្រជាពលរដ្ឋនៅឃុំមៀន ស្រុកអូររាំងឪ ចំនួន៦៥គ្រួសារ ក្នុងនោះ ជន់លិចស្រូវរដូវវស្សាចំនួន២៤២ហិចតា និងខូចខាតផ្លូវលំ១ខ្សែប្រវែង២៣០ម៉ែត្រផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឳកាសនោះ ឯកឧត្តម លី ឡេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ និងសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន ពិសេសប្រសាសន៍អំពាវរបស់សម្តេច ចំពោះអាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍សំបុរអ្វីឡើយ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់រហូតដល់ពេលទឹកស្រកទៅវិញ និងត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថាផ្លូវថ្នល់ និងផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។ 

ឯកឧត្តម លី ឡេង បានលើកឡើងថា សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិសេសពេលដែលបងប្អូនត្រូវការជាចាំបាច់នោះ។ 

ឯកឧត្តមបន្ថែមថា អំណោយដែលសាខាកាកបាទក្រហមខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ជន់លិចនេះ គឺអាចកាត់បន្ថយបាននូវទុក្ខលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ត្រូវបាត់បង់អាយុជីវិត ព្រោះគ្រោះមហន្តរាយទឹកជំនន់នោះឡើយ។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ក៍បានក្រើនរំលឹក ដោយធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះ ហើយត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសារទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីកន្លែងរស់នៅបានឲ្យស្អាត ដើម្បីជៀសឆ្ងាយការឆ្លងនូវជម្ងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស ជាច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹកឬខាំ ត្រូវនាំទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបងប្អូនជាបន្ទាន់ដើម្បីព្យាបាលភ្លាម។

សូមបញ្ជាក់ថា៖ អំណោយដែលចែកជូនប្រជាពលរដ្ឋនាឳកាសនោះ ក្នុង១គ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេះ ក្រណាត់ស១ដុំ ឃីត១កញ្ចប់មាន សារ៉ុង១ ម៉ុង១ ភួយ១ ក្រមា១ ព្រមទាំងថវិការចំនួន១ម៉ឺនរៀលផងដែរ៕