បណ្តាញសង្គម

កម្លាំងជំនាញគ្រឿងញៀនក្រុងសួង និងស្រុកអូររាំងឪ បើកប្រតិបត្តិការរួមគ្នា បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ត្បូងឃ្មុំ)៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអូរាំងឪ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសួង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៨ វេលាម៉ោង១៤និង៣០នាទី បានបើកកិច្ចសហប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញ ដូរគ្រឿងញៀន០១ករណីនៅចំណុច ភូមិតូង សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំ ។

ប្រតិបត្តិការខាងលើនេះ ដោយសម្រេចឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ រួមមាន ១.ឈ្មោះណា ថាវរី អាយុ៣៦ឆ្នាំនៅ ភូមិទួលសំបូរ ឃុំប្រធាតុ សុកអូរាំងឪ ខេត្តត្បូងឃ្មុំ ២.ឈ្មោះយ៉ោម ស្រ៊ាង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរមានទីលំនៅ ភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ៣.ឈ្មោះយុន សុផល ភេទប្រុស អាយុ២៩ឆ្នាំជាតិខ្មែរ នៅភូមិតូង សង្កាត់សួងក្រុងសួង ខេត្តត្បូងឃ្មុំ និងដកហូតវត្ថុតាងម្សៅក្រាមពណ៍ស សង្ស័យថាថ្នាំញៀនចំនួន០៥កញ្ចប់។

ក្រោយឃាត់ខ្លួន បច្ចុុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ធ្វើការសាកសួរដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធី។