បណ្តាញសង្គម

មន្ទីរព័ត៌មាន ខេត្ត​​​ត្បូងឃ្មុំ និមន្ដព្រះសង្ឃសូត្រមន្ដ និងដាក់ឲ្យដំណើរការអគាររដ្ឋបាល បណ្តោះអាសន្ន

ត្បូងឃ្មុំ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ នៅវេលាម៉ោង ២:00 រសៀល មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ បាននិមន្ដព្រះសង្ឃ សូត្រមន្ដ និងដាក់ឲ្យដំណើរការអគាររដ្ឋបាល បណ្តោះអាសន្ន ដោយមានការចូលរួម ពីសំណាក់ លោក ស ស៊ីណា ប្រធានមន្ទីរ និងលោកស្រី ព្រមទាំងអស់លោក លោកស្រី ជាអនុប្រធាមន្ទីរ និងបុគ្គលិកទាំងអស់។

ក្រោយពី និមន្តព្រះសង្ឃ សូត្រមន្ដលើករាសី ចប់សព្វគ្រប់ នៅពេលល្ងាចថ្ងៃដដែល មន្ទីរក៍បានអញ្ជើញ ភ្ងៀវកិត្តិយស មកទទួលទាន អាហារសាមគ្គី ដើម្បីរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

គួរបញ្ជាក់ដែលថា អគាររដ្ឋបាល បណ្តោះអាសន្ន មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧ ភូមិកណ្តោលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រហែល៤គីឡូម៉ែត្រ ពីសាលាខេត្ត បណ្តោះអាសន្ន។