Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំស្ដីពី គម្រោងថវិកា និងដំណើរការ ការងាររបស់មន្ទីរ អង្គភាព នៅជុំវិញខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ ស្ដីពីគម្រោងថវិកា និងដំណើរការ ការងាររដ្ឋបាល របស់មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី និងប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ។

ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា ខេត្តត្បូងឃ្មុំ មានព្រំប្រទល់ ខាងលិចជាប់ខេត្តកំពង់ចាម ខាងជើងជាប់ខេត្តក្រចេះ ខាងត្បូងជាប់ខេត្តព្រៃវែង និងខាងកើតជាប់ ប្រទេសវៀតណាម ចែកចេញជា ៦ស្រុក ១ក្រុង ៦២ឃុំ និង ២សង្កាត់ ស្មើនឹង ៨៦៥ភូមិ ប្រជាពលរដ្ឋចំនួន ១៧៩.៨៣៣គ្រួសារ ស្មើនឹង ៨២១.០៤៣នាក់ មានផ្ទៃដី ៥.២៥០,៥២គីឡូម៉ែត្រក្រឡា។

ខេត្តត្បូងឃ្មុំ បង្កើតឡើងដោយបំបែកចេញពី ខេត្តកំពង់ចាម គឺស្ថិតក្នុងបរិបទ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជម្រុញយ៉ាងសកម្ម លើគម្រោងកញ្ចប់ថវិការ ០៧ខែចុងឆ្នាំ២០១៤ និង២០១៥ ដើម្បីអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ។ ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ទៀតថា គម្រោងកញ្ចប់ថវិកា ០៧ខែ ចុងឆ្នាំ២០១៤ និង២០១៥ មានសារៈសំខាន់ណាស់ ចំពោះដំណើរការ ការងាររបស់មន្ទីរ អង្គភាព នៅជុំវិញខេត្ត និងការអភិវឌ្ឍន៍ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាម នៅក្នុងខេត្តនេះ។

ឯកឧត្តម បានបន្តទៀតថា មន្ទីរ អង្គភាព នៅខេត្តត្បូងឃ្មុំ ភាគច្រើន បានជួលទីកន្លែង ធ្វើការងារបណ្ដោះអាសន្ន ដើម្បីរៀបចំ អនុវត្តដំណើរការ ការងាររដ្ឋបាល ឲ្យបានតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រធានការិយាល័យ ដែលបានខិតខំប្រឹងប្រែង អស់កំលាំងកាយចិត្ត ក្នុងការបំពេញភារៈកិច្ច និងតួនាទី ជូនអង្គភាព ក៏ដូចជាជូនខេត្ត និងប្រទេសជាតិ តាមផែនការ របស់រាជរដ្ឋាភិបាល។