បណ្តាញសង្គម

ឯកឧត្តម ឡាន់ ឆន បើកកិច្ចប្រជុំ សាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តត្បូង អាណត្តិទី២

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តត្បូង អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សា ក្រុង ស្រុក និងថ្នាក់ដឹកនាំមន្ទីរ ពាក់ព័ន្ធ ព្រមទាំមន្រ្តីរាជការ ជាច្រើនរូបទៀត។

លោក ពាង ណារិទ្ធ នាយករដ្ឋបាលសាលាខេត្ត បានអានសេចក្ដីពង្រាង កំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើកទី១ ការអានសេចក្ដីព្រាង របាយការណ៍ រីកចំរើនរយៈពេលលកន្លងមក របស់រដ្ឋបាលសាលាខេត្ត ការអានសេចក្ដីព្រាង ផែនការាកម្មភាពរយៈពេល ៣ខែ ឆ្នាំ២០១៤ របស់ររដ្ឋបាលខេត្ត និងការលើកឡើងនូវ មតិយោបល ក្នុងកិច្ចពិភាក្សាទៅលើ របៀបវារៈនីមួយៗ ពីសំណាក់សមាជិក នៃអង្គប្រជុំ។

ឯកឧត្តម ឡាន់ ឆន មានប្រសាសន៍ថា កិច្ចប្រជុំ សាមញ្ញលើកទី១នេះ ផ្ដោតលើរបៀបវារៈ ចំនួន៤ ៖ ១. ការផ្សព្វផ្សាយអំពី សេចក្ដីណែនាំ លេខ០១៥ ស.ណ.ន របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ បទបញ្ជាផៃ្ទក្នុង របស់ក្រុមប្រឹក្សា។ នាយករដ្ឋបាល សាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់តាំងថតចម្លង ឯកសារទាំងនេះ និងផ្ដល់ជូនគ្រប់ សមាជិកក្រុមប្រឹក្សា ដោយភ្ជាប់ជាមួយ លិខិតអញ្ជើញប្រជុំ ។ ២. ការផ្ដួចផ្ដើមរៀបចំសេចក្ដីព្រាង ប្រតិទិននៃកិច្ចប្រជុំ សាមញ្ញរបស់ក្រុមប្រឹក្សា សម្រាប់រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំសាមញ្ញ លើកទី២។ ៣. អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវរាយការណ៍ អំពីលទ្ធផល ការងារនៃរដ្ឋបាលរបស់ខ្លួន នៅក្នុងអាណត្តិ ដឹកនាំរបស់ក្រុមប្រឹក្សា អាណត្តិមុន និងការងារសេសសល់ ទិសដៅការងាររយៈពេល ០៣ខែ សម្រេចដោយក្រុមប្រឹក្សា ផុតអាណត្តិ ហើយដែលត្រូវអនុវត្តបន្ត។ ៤. បញ្ហាផ្សេងៗ ក្រុមប្រឹក្សាមិនត្រូវអនុម័ត បញ្ហាណាមួយ ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១នេះឡើយ។

ឯកឧត្តម បានបញ្ចាក់ថា ក្នុងកិច្ចប្រជុំថៃ្ងនេះដែរ គឺបានផ្លាស់ប្ដូរយោបល់ ទៅវិញទៅមក ដើម្បីរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ក៏ដូចជាព័ត៌មានផ្សេងៗទៀត ជាពិសេស សកម្មភាពមួយចំនួន ដែលមិនទាន់បានបញ្ជូល ក្នុងរបាយការណ៍ រីកចំរើន ហើយក៏ស្នើឲ្យមន្ត្រីជំនាញ បញ្ចុលសកម្មភាព សេសសល់នោះ ទៅក្នុងរបាយការណ៍ផងដែរ។

ឯកឧត្តម ឡាន់ ឆន បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអភិបាល មន្ត្រីមន្ទីរ អង្គភាព ជំនាញពាក់ព័ លទ្ធផលអង្គប្រជុំ គ្រប់កូរ៉ុមអាចដំណើរការ ប្រជុំបាន និងសម្រេចលទ្ធផល ទៅតាមរបៀបវារៈ ដែលបានគ្រោងទុក។