បណ្តាញសង្គម

ឯ.ឧ. ហាក់ សុខមករា ពិនិត្យស្ថានភាព ប្រឡាយទឹក ជាប់ផ្លូវជាតិលេខ៧

ត្បូងឃ្មុំ៖ គណៈកម្មាការចំរុះ សាលាខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯ.ឧ. ហាក់ សុខមករា អភិបាលរងខេត្ត រួមជាមួយ លោកប្រធាន មន្ទីសាធារណៈការ និងដឹកជញ្ជួន មន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយោដី និងមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរ ស្រុកពញ្ញាក្រែក បានអញ្ជើញ ពិនិត្យប្រឡាយទឹកចាស់ ជាប់ផ្លូវជាតិលេខ៧ ប៉ែកខាងត្បូងផ្លូវ ស្ថិតនៅក្នុងភូមិពោធិ ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីរាបចំដាក់លូ សម្រាប់បង្ហូរទឹក នៅរដូវភ្លៀងធ្លាក់។

តាមការរៀបរាប់ពី លោក ឡុង ធាម អភិបាលស្រុកពញ្ញាក្រែក បានបញ្ជាក់ថា ប្រឡាយទឹកនេះ បើរៀបចំកាយ លុះត្រាតែសិក្សា ពីស្ថានភាពប្រឡាយនេះឡើងវិញ ព្រោះបាតប្រឡាយនេះ គឺក្រុមហ៊ុនខ្សែកាបអុបទិក បានជីកដីកប់ខ្សែកាបចំនួន ២ខ្សែ ដូច្នេះបើរៀបចំជីកថ្មី ត្រូវសិក្សាឲ្យបានច្បាស់ជៀសវៀង ការប៉ះពាល់ដល់ខ្សែកាប។

ជាមួយគ្នានេះដែរ តាមប្រភពពត៌មានពីសំណាក់ អាជីវករលក់ដូរ បានឲ្យដឹងថា កន្លងទៅប្រឡាយទឹកនេះ ជារៀងរាល់ឆ្នាំ នៅរដូវវស្សាតែងតែមាន ទឹកហូរតាមប្រឡាយនេះរហូត ប៉ុន្តែបច្ចុប្បន្ននេះ ពេលមានភ្លៀងម្ដងៗ ទឹកបានហូរបាចសាច ពាសពេញ នឹងបានហូរចូលមក ខាងក្នុងផ្ទះទៀតផង។ ឯ.ឧ.ហាក់ សុខមករា បានបញ្ជាក់អំពីការពិនិត្យ នឹងសិក្សាប្រវត្តិ នៃប្រឡាយទឹកនេះ ក្នុងគោលបំណងរៀបចំ តំបន់ចាប់ពីមុខ វិទ្យាល័យ ហ៊ុន សែន ពញ្ញាក្រែក រហូតដល់ខាងលិចផ្សា ត្រូវតែដាក់លូ នឹងធ្វើមុខទឹកឲ្យបានច្រើន ដើម្បីបញ្ចូលទៅក្នុងលូ ជៀសវាងការហូរចូល ផ្ទះប្រជាពលរដ្ឋ។

ម្យ៉ាងទៀតក្រោយពីបាន ដាក់លូនឹងលប់ដីចំណុច បណ្ដោយផ្លូវនេះ នឹងបានក្លាយទៅជាទីប្រជុំជន ប្រកបដោយ សោភ័ណភាព នឹងមានអនាម័យល្អ និងសុខមាលភាព ជូនប្រជាជន។ ភូមិស្អាត ផ្លូវស្អាត លំនៅដ្ឋានស្អាត គ្រួសារមានសុភមង្គល ។ (ដោយ ទឹម សំណាង)