បណ្តាញសង្គម

រកឃើញទឹកផ្លែឈើម៉ាកJoop និងទឹកចាហួយម៉ាក DayDay ចំនួន៤៥កេះ និងទំនិញមួយចំនួនទៀត ខូចគុណភាព ក្នុងផ្សារជីមាន់, មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ធ្វើការដកហូត យកទុកកម្ទេចចោល

រកឃើញទឹកផ្លែឈើម៉ាកJoop និងទឹកចាហួយម៉ាក DayDay ចំនួន៤៥កេះ និងទំនិញមួយចំនួនទៀត ខូចគុណភាព ក្នុងផ្សារជីមាន់,មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ធ្វើការដកហូត យកទុកកម្ទេចចោល

ទឹកផ្លែឈើម៉ាកJoop ចំនួន១០កេះ ទឹកចាហួយម៉ាក DayDay ចំនួន៣៥កេះ តៅហ៊ូកំប៉ុង ៤៨កំប៉ុង និងនំដំឡូងកញ្ចប់ចំនួន ១០កញ្ចប់ធំ ដែលហួសកាលបរិច្ឆេទ កំប៉ុងប៉ោងកំប៉ិត ខូចគុណភាពនៃការប្រើប្រាស់ ត្រូវបានមន្ត្រីកាំកុងត្រូល បានធ្វើកិច្ចសន្យាជាមួយម្ចាស់ និងដកហូត យកទុកកម្ទេចចោល។

ប្រតិបត្តិការ រកឃើញទំនិញខូចគុណភាពជាច្រើនមុខខាងលើនេះ ធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាពទំនិញ ដោយធ្វើការត្រួតពិនិត្យស្លាកសញ្ញា កាលបរិច្ឆេទប្រើប្រាស់ នៅផ្សារជីមាន់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានបញ្ជាក់ថា ក្រោមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំងអស់ទូទាំងប្រទេស អនុវត្តតាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋ ជាអ្នកទទួលទានជាប់ជាប្រចាំ អោយដូចភ្លាមរលឹម។

ជាមួយគ្នានោះ ប្រធានសាខាកាំកុងត្រូលខេត្ត បានធ្វើការអប់រំ ក៏ដូចជាពន្យល់ណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពអោយច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់។ បន្ទាប់មក មន្ត្រីកាំកុងត្រូល និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះទៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈនានាក្នុងខេត្ត ដោយធ្វើការផ្ទៀងផ្ទាត់ ក៍ដូចជាណែនាំម្ចាស់ស្ថានីយ៍ទាំងនោះ ដាក់លក់នូវតម្លៃប្រេងឥន្ធនៈ អោយស្របទៅនឹងតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់ផងដែរ ៕