បណ្តាញសង្គម

ព្រឹត្តិការអនាម័យបរិស្ថាននៅតាមដងផ្លូវ កន្លែងកំសាន្ដ និងទីសាធារណៈនានា ជុំវិញខេត្តត្បូងឃ្មុំ

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត បានរៀបចំព្រឹត្តិការអនាម័យបរិស្ថាននៅតាមដងផ្លូវ កន្លែងកំសាន្ដ និងទីសាធារណៈនានា ជុំវិញខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ /អង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស សិស្សនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបប្រមាណជាង៥០០នាក់ ។