Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចស្រុកក្រូចឆ្មារចាប់បានក្រោយពីធ្វើសកម្មភាពប្លន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង​១៣ឆ្នាំ

  • បោះពុម្ព

សមត្ថកិច្ចស្រុកក្រូចឆ្មារបានអោយដឹងថា កម្លាំងកម្លាំងជំនាញស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលស្នួលបានចុះអនុវត្តន៍ដីកាឃាត់ខ្លួនជនល្មើសបាន ១នាក់ ដែលជាជនសង្ស័យក្នុង ករណីប្លន់កាលពី១៣ឆ្នាំមុនដែលប្រព្រឹត្តនៅភូមិទួលអុក ឃ្មុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០០៥ ។

លោក វរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារបានអោយដឹងថា ក្រោមការបញ្ជាផ្ទាល់ពីលោកវរះសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកក្រូចឆ្មារ លោកវរះសេនីយ៍ត្រី វ៉ា សម្បត្តិ អធិការរងទទួលផែនព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលស្នួលចុះអនុវត្តន៍ដីកាឃាត់ខ្លួនជនល្មើសបាន ១នាក់កាលពីព្រឹកថ្ងៃទី១៨ខែធ្នូរឆ្នាំ២០១៨នេះ ៖ឈ្មោះ ឃ្លី ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិអញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមដីកាលេខ៣៧១៩ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ (ប្លន់)តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិទួលអុក ឃ្មុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០០៥។

បន្ទាប់ពីរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការនគរបាលខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញាងអបសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងគ្រប់ជំនាញបានរៀបចំធ្វើរបាយការណ៍ នីតិវិធីច្បាប់ និងបាននាំជនល្មើសបញ្ជូនភ្លាមៗទៅមន្ទីរឃុំឃាំងពន្ធធនាគារវត្តឃ្មួងផងដែរ ៕