បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណី លួចម៉ូតូ០១គ្រឿង ម៉ាក wave សេរីឆ្នាំ២០០២ នៅចំនុចក្នុងចំការស្វាយចន្ទី ស្ថិតនៅភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១៥:៣០នាទី នៅចំនុចក្នុង ចំការស្វាយចន្ទី ស្ថិតនៅភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ មានករណីលួច (លួចម៉ូតូ) ប្រព្រឹត្តដោយ ឈ្មោះ ចឺត មករា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ បានធ្វើសកម្មភាពលួច ម៉ូតូ០១គ្រឿង ម៉ាក wave សេរីឆ្នាំ២០០២ ជាកម្មសិទ្ធរបស់ឈ្មោះ លុយ សេងលាង ភេទប្រុស ដែលទុកម៉ូតូនៅ ក្នុងចំការរបស់ខ្លួន ។

លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ម្ចាស់ម៉ូតូ បានមកប្ដឹងសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក អំពីដំណើរឿងខាងលើ ។

ក្រោយពីទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ មកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក ដើម្បីចាត់ការតាមនីតិវិធី ទៅតាមផ្លូវច្បាប់ ៕