Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមកសិករ ផលិតបន្លែសុវត្ថិភាពនៃគម្រោងនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួន ៣ គ្រួសារ ដែលកំពុងដាំឆៃថាវ ត្រកួន សណ្តែកកួរ ម្ទេសប្លោក ម្ទេសដៃនាង

  • បោះពុម្ព

(ត្បូងឃ្មុំ): ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩ ក្រុមកាងារគម្រោងជំរុញផលិតកម្មស្បៀង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងជាប្រធានគម្រោង ជំរុញផលិតកម្ម ស្បៀងថ្នាក់ខេត្ត

បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យនិងតម្រង់ទិស ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព នៃគម្រោងនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួន ៣ គ្រួសារ ដែលកំពុងដាំឆៃថាវ ត្រកួន សណ្តែកកួរ ម្ទេសប្លោក ម្ទេសដៃនាង។

កសិករ ទី គា ដាំឆៃថាវលើផ្ទៃដី ០,៨ហិកតា ទទួលផលបាន ៣៦តោន (ទិន្នផល ៤៥តោន/ហិកតា) លក់បានតម្លៃ ១ ០០០រៀល/គ.ក្រ ។ ដោយឡែកកសិករ ហាន សុខមឿន ដាំបន្លែ ៤មុខ លើទំហំដី ០,៤ហិកតា គាត់អាចរកចំណូល បានជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃប្រមាណ ២០០ ០០០រៀល ។ ដោយឡែកកសិករ សំ សារ៉ាន កំពុងតែដាំឆៃថាវលើ ផ្ទៃដី ០,៥ហិកតា ។

កសិករទាំង ៣គ្រួសារ បានបង្ហាញពីក្តី សប្បាយរីករាយ ដោយការដំណាំ មានការលូតលាស់ល្អ ហើយតម្លៃសមរម្យ ព្រមទាំងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយផ្តល់សម្ភារ និងទុនមួយចំនួន ព្រមទាំងមានមន្ត្រី ជួយបណ្តុះបណ្តាល បច្ចេកទេស និងចុះណែនាំជាប្រចាំ ។

ឆ្លៀតឱកាសនោះ លោកប្រធាន បានផ្តល់ការណែនាំ បន្ថែមមួយចំនួន ដូចតទៅ ៖ ១-សូមបងប្អូន ប្រជាកសិករ ពិភាក្សា ក្នុងក្រុមជាប្រចាំ ដើម្បីរៀបចំផែនការ ដាំដុះនិងសិក្សា ពីតម្រូវការទីផ្សារ ឲ្យច្បាស់លាស់ ។ ២- ត្រូវអនុវត្ត ឲ្យបានត្រឹមត្រូវ តាមបទដ្ឋាន បច្ចេកទេសដាំដុះ ការប្រើប្រាស់ធាតុ ចូលកសិកម្ម ជាពិសេសអនុវត្ត ឲ្យបានតាម គោលការណ៍ អនុវត្តកសិកម្មល្អ (GAP) ដែលធានាសុវត្ថិភាព សម្រាប់ខ្លួនឯងផង សម្រាប់អ្នក បរិភោគបន្លែផង ។

៣-ត្រូវសន្សំសំចៃទឹក ក្នុងការស្រចស្រពបន្លែ ស្របតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការសន្សំសំចៃទឹក ក្នុងរដូវប្រាំង ឆ្នាំ២០១៩នេះ ។

សូមជម្រាបជូនថា ក្រុមផលិតបន្លៃ សុវត្ថិភាពភូមិទំនាប នេះ មានសមាជិក ១៦គ្រួសារ កំពុងដាំបន្លែ លើផ្ទៃដី ៨ហិកតា ដោយប្រើប្រាស់ ប្រព័ន្ធស្រោចស្រព ជាតំណក់ទឹក ប្រព័ន្ធបាច សាចពីក្រោម និងប្រព័ន្ធ បាចសាច ខាងលើ ដែលអាចសន្សំទឹក បានមួយកម្រិតដែរ ។

៤-ណែនាំកសិករ ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ គម្របដី កាត់បន្ថយការ ដុះស្មៅចង្រៃ រក្សាសំណើមដី និងផ្តល់ជីដល់ដំណាំ ហើយវត្ថុធាតុដើម ទាំងនោះងាយរក មានដូចជាចំបើង ស្មៅងាប់ជាដើម ។ ជំរុញឱ្យពួកគាត់បន្ថែម យកចិត្តទុកដាក់ ក្នុងការថែទាំដំណាំ លើកទឹកចិត្តគាត់ អោយផលិតជីទឹក និងថ្នាំពុលធម្មជាតិដើម្បី សុវត្ថិភាពអ្នកផលិត និងអ្នកប្រើប្រាស់ ចំណេញថវិកា និងពេលវេលា ៕