Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលរងខេត្តត្បូងឃ្មុំ ៖ ការអនុវត្តកិច្ចលទ្ធកម្មត្រូវធ្វើតាមគោលការណ៍ប្រកួតប្រជែង ស្មើភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយប្រសិទ្ធភាព

  • បោះពុម្ព

(ការអនុវត្តកិច្ចលទ្ធកម្ មត្រូវធ្វើតាមគោល ការប្រកួតប្រជែង ស្មើភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយប្រសិទ្ធភាព) នេះជាប្រសាសន៍ លើកឡើងរបស់ ឯកឧត្តម ឡុង ធាម អភិបាលរង ខេត្តត្បូងឃ្មុំ

ក្នុងឱកាសដែរឯកឧត្តម អញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីនីតិវិធីកិច្ច លទ្ធកម្មសំណង់ថ្នាក់ខេត្ត លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៃគម្រោងកាត់បន្ថយ ភាពក្រីក្រ និងអភិវឌ្ឍន៍ កសិកម្មខ្នាតតូចតំបន់ ទន្លេតូចតំបន់ បឹងទន្លេសាប ជំហានទី២ (TSSD-AF) នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩នេះ ។

ឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត បានឲ្យដឹងថា ៖ គម្រោងកាត់បន្តយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ នឹងត្រូវអនុវត្ត រយះពេល៥ឆ្នាំ ចាប់ផ្តើមពីត្រីមាសទី១ ឆ្នាំ២០១៨ ដល់ត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងគោលបំណងកែលម្អជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋក្រីក្រក្នុងខេត្ត គោលដៅតាម រយះការបង្កើន ផលិតភាពកសិកម្ម ព្រមទាំងភាពធន់ នឹងការប្រែប្រួល អាកាសធាតុ ការកាត់បន្តយ ហានិភ័យគ្រោះ មហន្តរាយ និងលទ្ធភាពចូល ដល់ទីផ្សារ សម្រាប់កសិផល ដែលបានដាំដុះ តាមបច្ចេកទេសកសិកម្ម។

ម្យ៉ាងទៀត គម្រោងនេះ បានអនុវត្តនៅក្នុង ២៧០ឃុំ/សង្កាត់ និង៣៧ស្រុក និងខេត្តចំនួន៧ ក្នុងនោះ មានខេត្តបាត់ដំបង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ចំពោះខេត្តត្បូងឃ្មុំ មានស្រុក ចំនួន៣គឺ៖ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក មានឃុំគោលដៅចំនួន២១។

ឯកឧត្តម បន្តទៀតថា៖ ការរៀបចំចងក្រង សៀវភៅនេះឡើង ក្នុងគោលបំណង ដើម្បីណែនាំ ដល់ក្រុមគាំទ្រ គម្រោងថ្នាក់ខេត្ត(PST) និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការអនុវត្តកិច្ចលទ្ធកម្ម តាមគោលការប្រកួតប្រជែង ស្មើភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយប្រសិទ្ធិភាព។ បើយោងតាមផែនការ សកម្មភាពនិងថវិការឆ្នាំ២០១៩ ក្រុមការងារ គម្រោងថ្នាក់ជាតិ នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងសេវាករទី៦ នឹងរៀបចំវគ្គបណ្តុះបណ្តាលនេះ ដល់គណះកម្មការ វាយតម្លៃឯកសារដេញថ្លៃ(BEC)និងគណះកម្មការ ពិនិត្យនិង អនុម័តកិច្ចលទ្ធកម្ម (PRC) និងតាមខេត្តគោលដៅ នីមួយៗ ។

ឯកឧត្តម ឡុង ធាម ក៏បានសង្ឃឹម យ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ ផ្តោតលើប្រធានបទ សំខាន់រួមមាន៖ ការដេញថ្លៃសម្រាប់ ការងារសាងសង់ ការបើកសំណើរដេញថ្លៃ ការវាយតម្លៃ និងធ្វើរបាយការណ៍ ការចុះកិច្ចសន្យា ការរៀបចំរបាយការណ៍ កិច្ចការពារសុវត្ថិភាព បរិស្ថាន ដីធ្លី និងជនជាតិដើមភាគតិច ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ ប្រជាពលរដ្ឋនៅ មូលដ្ឋានឲ្យកាន់ តែប្រសើរឡើង ។

ឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្តចំពោះ លោក លោកស្រីជំទប់ទី១ លោកប្រធានក្រុម គាំទ្រគម្រោងថ្នាក់ស្រុក និងក្រុមគាំទ្រ គម្រោងថ្នាក់ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែង ស្តាប់ការបង្ហាត់បង្ហាញពី នីតិវិធីកិច្ចលទ្ធកម្មសំណង់ និងលើកជាសំណួរ សួរលោកគ្រូ អ្នកគ្រូឧទ្ទេស ឲ្យបានផុលផុសផងដែរ៕