Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បេសកកម្ម រាជធានីខេត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានមកដល់ខេត្តកំពង់ចាម និងខេត្តបន្ទាប់ទៅកាន់ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

បេសកកម្មរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមកដល់ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៩។

ពេលមកដល់ខេត្តកំពង់ចាមភ្លាម ឯកឧត្តម ហ៊ុន ម៉ានី បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាជាង ៧០០នាក់ ដែលមានការលើកឡើងជាច្រើនទាក់ទាងជាការធ្វើបែបណាដើម្បីអោយក្លាយទៅជាយុវជនបន្តវេន និងជាអ្នកដឹកនាំទៅថ្ងៃអនាកតប្រកបដោយសមត្ថភាពពិតប្រាកដ។

ឆ្លៀតឱកាសក្នុងបេសកកម្មនេះ ឯកឧត្តមបានចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាប្រជាពលរដ្ឋ អាជីវករតាមទីផ្សារដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជីវភាពជាក់ស្តែង។ ក្រោយបានសាកសួរសុខទុកហើយ ឯកឧត្តមបានមានប្រសាសន៍ក្នុង គេហទំព័រហ្វេសប៊ុកថា “ក្នុងប្រជុំយើងបានស្តាប់របាយការណ៍ ហើយការចុះតាមទីផ្សារយើងក៏បានសិក្សាពីភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។”

នៅព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាល ជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីធ្វើបច្ចុប្បន្នភាពការងារក្នុងវិស័យរបស់គណៈកម្មការ និងស្វែងរកវិធីសាស្ត្រក្នុងការដោះស្រាយការប្រឈមនានា។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានបានមានប្រសាសន៍ថា នេះមិនមែនជាការចុះមកដេញដោល រកហេតុផលខុសត្រូវអ្វីនោះទេ តែជាការស្វែងយល់ពីគ្នាទៅវិញទៅមកដើម្បីស្វែងរកដំណោះស្រាយរួមតែមួយគត់គឺ ដើម្បីប្រជាពលរដ្ឋកម្ពុជា។ ដោយឡែកនៅរសៀលថ្ងៃដដែលនេះ បេសកកម្មនឹងធ្វើការជួបសណេះសំណាលជាមួយគរុសិស្សនៅខេត្តកំពង់ចាមចំនួន ៧០៩នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថាខេត្តកំពង់ចាមគឺជាខេត្តទី៥ ដែលឯកឧត្តម ហ៊ុន ម៉ានីបានអញ្ជើញមកដល់ ក្នុងបេសកកម្មរាជធានី ខេត្ត ដែលហ្នឹងធ្វើដំណើរគ្រប់រាជធានីខេត្តទូទាំងប្រទេស។ បេសកកម្មបន្ទាប់នឹងត្រូវធ្វើដំណើរទៅកាន់ខេត្ត ត្បូងឃ្មុំ។