បណ្តាញសង្គម

ថ្ងៃស្អែក! សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃប្រមាណ៥០លានដុល្លារ នៅថ្ងៃនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមពិធីក្រុងព

(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩នេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្ រីក្រសួងសុខាភិបាល អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ដោយឡែកនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្អែកនេះ

ពីធីបញ្ចុះបឋម សិលាសាងសង់ មន្ទីរពេទ្យមិត្តភាព កម្ពុជា -ចិន ត្បូងឃ្មុំ មានតម្លៃប្រមាណ ៥០លានដុល្លារ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

ក្នុងពិធីក្រុងពាលី នេះដែរ ក៍មានការចូលរួមពី សំណាក់ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ ។

សូមបញ្ជាក់ថា ៖ គម្រោងសាងសង់ មន្ទីរពេទ្យនេះ គឺជាគម្រោងធំទី២ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលគម្រោងទី១ គឺមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុម: ដែលទើបធ្វើពិធីបញ្ចុះ បឋមសិលាសាងសង់ កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ។ គម្រោងសាងសង់ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ត្បូងឃ្មុំនេះ លើផ្ទៃដីទំហំ ២៤.៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥.៨១៥ ម៉ែត្រការ៉េ ។ គម្រោងនេះ សាងសង់ក្នុងរយ:ពេល ៤០ខែ ដោយយោងតាម កិច្ចព្រមព្រៀង ត្រូវចាប់ផ្តើមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ និងចំណាយទឹកប្រាក់អស់ ៣១០.០០០.០០០យ័ន (បីរយដប់ លានយ័នចិន) ស្មើនឹង ៤៥.៦៦០.០០០$ (សែសិបប្រាំលាន ប្រាំមួយរយហុកសិបពាន់ ដុល្លារសហរដ្ឋអាមេរិក។

ដោយឡែក មន្ទីរពេទ្យនេះ មានគ្រែសរុបចំនួន ៣០០គ្រែ ដែលមានផ្នែកដូចជា: ផ្នែកជំងឺទូទៅ, ផ្នែកជំងឺកុមារ, ផ្នែកជំងឺឆ្លង, ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកប្រពោធនកម្ម (ICU) , ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកវះកាត់, ផ្នែករោគស្ត្រី និងសម្រាលកូន, ផ្នែករូបភាពវេជ្ជសាស្ត្រ និង Endoscopy, ផ្នែកមន្ទីរពិសោធន៍ , ឪសថស្ថាន, បន្ទប់រំងាប់មេរោគ , ផ្នែកប្រព័ន្ធព័ត៌មាន និងបច្ចេកទេសវេជ្ជសាស្ត្រ , និងផ្នែកគាំទ្រ មានដូចជា រដ្ឋបាលនិងប្រព័ន្ធ សុវត្ថិភាព បន្ទប់បង្កើត និងផ្ទុកអុកស៊ីសែន បន្ទប់សំអាតទឹកកខ្វក់ បន្ទប់ដាក់កាក សំណល់វេជ្ជសាស្ត្រ និងសាលដាក់សាកសព ។

ជាមួយគ្នានេះ មន្ទីរពេទ្យថ្មីនេះ នឹងក្លាយជាមន្ទីរ ពេទ្យប្រចាំតំបន់ គ្រប់ដណ្តប់ប្រជាជន មួយចំនួន នៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី ។ មន្ទីរពេទ្យធំថ្មីនេះ មានតម្រូវការ បុគ្គលិកជំនាញប្រមាណ  ៤៥៦នាក់ បន្ថែមទៀត ។

គួររំលឹកផងដែរថា ខេត្តត្បូងឃ្មុំ ជាខេត្តទើបបង្កើតថ្មី ដោយកាត់ចេញពី ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ដោយគ្រប់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបង្កើតថ្មីទាំងអស់ ។ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ មានបុគ្គលិកមន្រ្តី សុខាភិបាលចំនួន ៩៩៨នាក់ ក្នុងនោះស្ត្រី ៤៦៧នាក់ មានមន្ទីរពេទ្យបង្អែក ចំនួន ០៦ មណ្ឌលសុខភាពចំនួន៦៨ និងប៉ុស្តិ៍សុខភាពចំនួន០២ ដែលគ្របដណ្តប់ ប្រជាជនប្រមាណ ៨៤៣.៣១០នាក់ ៕