បណ្តាញសង្គម

ក្រុមហ៊ុន Xiaomi មិនទាន់​ប្រញាប់​បញ្ចេញ​ស្មាត​ហ្វូន​អេក្រង់​បត់​នៅ​ឡើយ​ទេ!

ថ្វីបើប្រធានបទអំពី បច្ចេកវិទ្យាបណ្ដាញប្រព័ន្ធ 5G គឺមានការពេញនិយមនៅក្នុងព្រឹត្ដិការណ៍ Mobile World Congress

ក្នុងឆ្នាំ 2019 នេះក៏ដោយ ប៉ុន្ដែស្មាតហ្វូនអេក្រង់បត់ក៏ជាចំណែកដ៏ធំមួយ និងធ្វើឲ្យមនុស្យជាច្រើន មានការ ចាប់ អារម្មណ៍ ផងដែរ។ មានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗ ដូចជា Samsung និង Huawei បានដាក់បង្ហាញ ស្មាតហ្វូន អេក្រង់បត់រៀងៗខ្លួនរួចមកហើយ ព្រមទាំងរៀបចាប់ផ្ដើមដាក់លក់ថែមទៀត ដោយឡែកចំណែកឯក្រុមហ៊ុន Xiaomi វិញ បែរជាមានគំនិតមិនទាន់ចង់ បញ្ចេញស្មាតហ្វូនអេក្រង់បត់របស់ខ្លួន ទៅលើទីផ្សារនៅឡើយទេ សម្រាប់ ពេល បច្ចុប្បន្ននេះ។ 

ប្រិយមិត្តអ្នកអាន ប្រាកដជាបានឃើញរួចមកហើយ នូវរូបរាងស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុន Xiaomi ដែលបាន ដាក់បង្ហាញតាំងពីមុនព្រឹត្តិការណ៍ MWC ទៅទៀត ដែលវាមានការរចនាបថ ខុសប្លែកពីការឌីហ្សាញរបស់ Galaxy Fold ហើយនិង Mate X ដាច់តែម្ដង។ បើយោងទៅតាមលោក Donovan Sung ដែលជាអ្នកនាំពាក្យ និងអ្នកគ្រប់ គ្រងផលិត ផលរបស់ក្រុមហ៊ុន Xiaomi ផ្ទាល់ បាននិយាយប្រាប់សារពត៌មានថា ក្រុមហ៊ុនរបស់ខ្លួននៅកំពុងនៅរង់ចាំឲ្យ បច្ចេក វិទ្យាអេក្រង់បត់ មានការកើនចម្រើនល្អជាងពេលបច្ចុប្បន្នសិន ទើបបានដាក់បញ្ចេញស្មាតហ្វូន អេក្រង់ បត់ទៅ លើទីផ្សារ ដោយបច្ចេកវិទ្យាដែលតម្រូវ សម្រាប់ផលិតទូរសព្ទមួយនេះ នៅមានការខ្វះខាតនៅឡើយ។ដោយឡែក ក្រុមហ៊ុន Xiaomi បែរជាបើកភ្នែកទៅចាប់អារម្មណ៍ អំពីបច្ចេកវិទ្យាបណ្ដាញប្រព័ន្ធ 5G  ច្រើនជាងទៅ វិញ នៅក្នុង ពេលឥឡូវនេះ ហើយក៏បានព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យយកប្រព័ន្ធ 5G មកដាក់នៅលើ ស្មាតហ្វូន ជំនាន់ ក្រោយរបស់ខ្លួន ឲ្យបានច្រើន។

សរុបមក ដោយសារតែបច្ចេកវិទ្យាសម្រាប់ផលិត ស្មាតហ្វូនអេក្រង់បត់ហាក់បីដូចជា មានសភាពថ្មីនៅឡើយ ដោយ មានចំណុចខ្វះខាតផ្នែកគុណភាព និងមានតម្លៃថ្លៃថែមទៀតផង ដូច្នេះហើយទើបបានជាក្រុមហ៊ុន Xiaomi មានគំនិតថា នៅមិនទាន់ចង់ប្រញាប់បញ្ចេញស្មាតហ្វូនអេក្រង់បត់របស់ខ្លួននោះទេ។សម្រាប់ពេលបច្ចុប្បន្ននេះយើងក៏នៅមិន ទាន់ ដឹងថាពេលណាឡើយទើបបាន Xiaomi សម្រេចចិត្តដាក់បញ្ចេញតហ្វូនអេក្រង់បត់ ទៅលើទីផ្សារ ក៏ប៉ុន្ដែគ្រាន់ តែ ដឹង ថាមិនមែនឆាប់ៗនេះឡើយ។

ដកស្រង់ចេញេពីhttp://cambo-report.com/article/15461