Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្បូងឃ្មុំ៖ មីទ្ទីញរំលឹកខួប លើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៤)

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ បានប្រារព្ធមីទ្ទីញ រំលឹកខួបលើកទី៦៣ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១ ដល់ ២៨.០៦.២០១៤) ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងដោយមាន ការអញ្ជើញចូលរួម ពីតំណាង គណៈកម្មាធិការបក្ស នៃគណបក្សប្រជាជន គ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជា សរុបរួម ប្រមាណជាង ៥៦៣នាក់ ។

ឯកឧត្ដម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឡើងអានសុន្ទរកថា សម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមីទ្ទីញ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៣ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៤) បានគូសបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ទិវាគម្រប់ខួប ៦៣ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម វង សូត បានមានប្រសាសន៍ដែរថា៖ រយៈពេល ៦៣ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជន បានឆ្លងកាត់ ដំណាក់កាល ជាប្រវត្តិសាស្រ្ត ជាច្រើន ប្រកបដោយមោទនភាព ដោយបានរក្សានូវសារជាតិ និងប្រពៃណី ដ៏ថ្លៃថ្លា ដ៏ល្បីរន្ទឺរបស់ខ្លួន ។ គណបក្ស បានដឹកនាំចលនា បដិវត្តន៍ រំដោះជាតិខ្មែរទាំងមូល ដើម្បីដណ្ដើម ឯករាជ្យពី ពួកអាណានិគមនិយម នៅឆ្នាំ១៩៥៣ ជាបន្តបន្ទាប់មក គណបក្សប្រជាជនកម្ពុជា បានរួបរួម ក្រោមទង់សរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ផ្ដួលរំលំរបប ដ៏យង់ឃ្នង់ ប៉ុល ពត ថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ។ ក្នុងរយៈពេល ៣៦ឆ្នាំ ក្រោយថ្ងៃជ័យជម្នះ ៧មករា ជាមួយការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ ឧបសគ្គ ការលំបាកលំបិន ជាទីបំផុត ប្រកបដោយជោគជ័យ និងកិត្តិយស បង្កើតបានសិមទ្ធិផលធំៗ ជាប្រវត្តិសាស្ត្រ ហើយបានប្រែក្លាយ ពីទឹកដីមួយ មកជាទឹកដី ប្រកបដោយសន្តិភាព ស្ថិរភាព និងកំពុងមានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដូចបច្ចុប្បន្ននេះ ។

ឯកឧត្តម បានសម្ដែងនូវ ការគោរព និងការដឹងគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិ នៅគ្រប់ទិសទី ដែលបានជឿជាក់ លើការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា ហើយសូមសន្យា ជាឱឡារិកថា គណបក្សនឹងបន្តពុះពារ អនុវត្តឲ្យបានជោគជ័យ នូវកម្មវិធីនយោបាយ របស់ខ្លួនឆ្លើយតបទៅ នឹងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាជន ៕

ដោយ៖ ទូច សុវី