Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តម ប្រាជ្ញ ចន្ទ អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ឃុំមេមត់ និង ឃុំមេមង

  • បោះពុម្ព

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ ម្សិលមិញនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍជនបទ បានអញ្ជើញចុះ សំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ នៅឃុំមេមត់ និងឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ លើកឡើងពីជីវិត ដែលបានរស់រានឡើងវិញ គឺដោយសារ ថ្ងៃ ២៨ មិថុនា និង ថ្ងៃជ័យជំនះ ៧ មករា ហើយសព្វថ្ងៃ យើងមានអ្វីៗ គ្រប់យ៉ាង។

ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានប្រកាសប្រគល់ផ្លូវ ១៧ គីឡូម៉ែត្រ សំរាប់អោយប្រជាពលរដ្ឋ ២ឃុំខាងលើ បានប្រើប្រាស់ ហើយផ្លូវនេះ ជាផ្លូកៅស៑ូប្រភេទ ២ជាន់ ដែលមាំ ហើយធានាគុណភាព។

គួរបញ្ជាក់ដែលថា ក្នុងឱកាសនេះផងដែរ ក័មានការចូលរួម ពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តី ជាថ្នាក់ដឹកនាំ ជាច្រើនរួបទៀត។

 

ដោយ៖ មន្ទីរព័ត៌មាន

រូបថត៖ មន្ទីរអភិវឌ្ឍជនបទ