បណ្តាញសង្គម

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច ជា ស៊ីម ចុះត្រួតពិនិត្យព្យាបាល សុខភាព ប្រជាពលរដ្ឋ ឃុំបឹងជ្រោង ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេច អគ្គមហាធម្មពោធិសាល ជាសីុម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍជនបទ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត បានចុះត្រួតពិនិត្យសុខភាព និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ឃុំបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី ២៩ ខែ មិថុនា ម្សិលមិញនេះ។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចប្រធានព្រឹទ្ធសភា សរុបចំនួន ៣០០នាក់ បានអំពាវនាវ អោយប្រជាពលរដ្ឋ មកពិនិត្យព្យាបាល ដោយឥតគិតថ្លៃ។ ប្រជាពលរដ្ឋ ដែលបានមកពិនិត្យព្យាបាល សរុបចំនួន ៣០០០នាក់ នេះបើតាមការអោយដឹងពី លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត។

ទាំងអស់នេះ ផ្តើមចេញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា សំរាប់សុខភាព និង ការរស់នៅរបស់ប្រជាជន នៅតាមជនបទ។

 

ដោយ៖ មន្ទីរព័ត៌មាន

រួបថត៖ មន្ទីរអភិវឌ្ឍជនបទ