Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (TYDA)បន្តចុះពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៣ថ្ងៃ ក្នុងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន មានចំនួនជាង ៥០នាក់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋ រាប់រយនាក់ នៅភូមិពោធិ៍រោងលើ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនកុមារ និងប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ ដឹកនាំដោយលោក យី កន្និដ្ឋា ប្រធានក្រុមកាងារ គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ និងមានការចូលរួម សហការជាមួយគ្រូពេទ្យមកពី ប្រទេសអារ៉ាប់ គុយវែត គឺតាមរយៈសមាគមន៏ ពិភពលោក នៃក្តីមេត្តា ហៅកាត់ថា រ៉សម៉ា (RAHMAH) ដែលមានជំនាញ ផ្នែកកុមារ ។

ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះ រួមមាន ៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។

ការចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនេះ គឺជាស្មារតី មនុស្សធម៌មួយ ដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាម ជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាល មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ សំដៅចូលរួម កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ មួយចំណែក ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ។

សូមបញ្ជាក់ថា ការពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនេះ មានរយៈពេល ០៣ (បីថ្ងៃ) គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។ សូមជម្រាបថា ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ នៅក្នុងស្រុកពញាក្រែក ពិតជាមានក្តីរំភើប សប្បាយរីករាយ ដោយបានក្រុមគ្រូពេទ្យស្ម័គចិត្ត យុវជនសម្តេចតេជោ (TYDA) មកពិនិត្យពិគ្រោះ និងផ្តល់ថ្នាំសង្កូវ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ ។ រីឯអ្នកជម្ងឺដែលមាន សភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅ រាជធានីភ្នំពេញ ដើម្បីព្យាបាល រាល់ការចំណាយទាំងអស់ គឺស្ថិតក្រោមការឧបត្ថម្ភ ទាំងស្រុងពីសមាគមន៏ ពិភពលោកនៃក្តីមេត្តា រ៉សម៉ា ( RAHMAH) ផងដែរ ៕