Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្គិភ័យ លេបត្របាក់ផ្ទះ ប្រជាពលរដ្ឋចំនួន ០៤ខ្នង នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

អគ្គិភ័យ លេបត្របាក់ផ្ទះ ប្រជាពលរដ្ឋចំនួន ០៤ខ្នង នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រហែលម៉ោងជាង២ រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ ។

បើតាមការឲ្យដឹងពី លោក ស្រេង លី អភិបាលស្រុកក្រូចឆ្មារ នៅថ្ងៃទី១៨ មីនា ២០១៩ នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ មានអគ្គីភ័យ កើតឡើងនៅម៉ោង ប្រហែលជាង ២រសៀល បណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ផ្ទះ រួម ៖ ១ លោកស្រី គួង ម៉ានី ផ្ទះតៀមធ្វើអំពីឈើ ប្រក់ដែកមានទំហំ ៥គុណ ១០ម៉ែត្ រ។

២ លោក បឿក អុិន ផ្ទះឈើប្រក់ក្បឿង ទំហំ ៥ម៉ែត្រ គុណ ១៤ម៉ែត្រ។ ៣ លោកស្រី ឌីម ភិន ផ្ទះឈើប្រក់ដែក ទំហំ ៥ម៉ែត្រ គុណ ៨ ម៉ែត្រ។ ៤ លោក លឺង សុីណាន ផ្ទះឈើប្រក់ដែកទំហំ៦ម៉ែត្រ គុណ ៩ម៉ែត្រ។ ផ្ទះឆេះទាំង ៤ ខាងលើនេះ ឆេះអស់ទាំងស្រុង ។

ការសន្និដ្ឋាន អាចផ្ទុះសេខ្សែភ្លើង ហើយបានពន្លត់ បានទាំងស្រុងនៅម៉ោង ៤ៈ៣០នាទីរសៀល ។ ដោយប្រើរថយន្តពន្លត់ អគ្គីភ័យចំនួន ៦គ្រឿង ១ រថយន្ត ស្រុកក្រូចឆ្មារ ២ រថយន្តស្រុកឆ្លូង ៣ រថយន្តស្រុកតំបែរ ៤ រថយន្តក្រុងសួង ៥ រថយន្តស្រុកត្បូងឃ្មុំ ៦ រថយន្តស្នងការនគរបាល ខេត្តត្បូងឃ្មុំ ។