បណ្តាញសង្គម

ប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករថ្មីខេត្តត្បូងឃ្មុំ, លោក ទន់ ចាន់ធី ជំនួសលោក នូ សុីថា ដែលតែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅសាលាខេត្តត្បូងឃ្មុំ ពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករថ្មីខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា , ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្ត , ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ អង្គភាពនានា ជុំវិញខេត្ត អភិបាលក្រុង ស្រុក ជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោក ទន់ ចាន់ធី ពីអនុប្រធាន សាខាគយ និងរដ្ឋាករ ខេត្តកោះកុង មកជាប្រធាន សាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុថ្មី ជំនួសលោក នូ សុីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំចាស់ ត្រូវបានផ្លាស់ ទៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ វិញ ។