បណ្តាញសង្គម

ឯកឧត្តម ថៃ នរ:សត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ជួយផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស ទេពកោសល្យវប្បធម៌ និងបំផុសស្មារតីស្រឡាញ់វប្បធម៌ដល់យុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី សាកសមជាសសរទ

ឯកឧត្តម ថៃ នរ:សត្យា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ ជួយផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស ទេពកោសល្យវប្បធម៌ និងបំផុសស្មារតី ស្រឡាញ់វប្បធម៌ដល់យុវជន ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី សាកសម ជាសសរទ្រូង ប្រទេសជាតិ ។

ថ្លែងបែបនេះ ក្នុងឪកាស ឯកឧត្តម ថៃ នរ:សត្យា តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, រួមជាមួយលោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ប្រារព្ធទិវារវប្បធម៍ជាតិ ០៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៍ជាតិ នៅសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ដែលរៀបចំឡើង ដោយមន្ទីរវប្បធម៍ និងវិចិត្រសិល្ប: ខេត្តត្បូងឃ្មុំ ។

សូមបញ្ជាក់ថា ទិវារវប្បធម៍ជាតិ ៣មីនានេះ ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីរំលឹកគុណូបការ: ចំពោះស្នាដៃដ៍វិសេសវិសាល របស់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៍ដ៍សម្បូរបែបនេះ ដល់កូនចៅជំនាន់ក្រោយ៕