សាលប្រជុំសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅ ការងារ ឆ្នាំ២០១៩
ក្រោមអធិបតីភាព ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពី សំណាក់ប្រតិភូជាន់ ខ្ពស់ក្រសួង ព្រមទាំងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់ អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត អាជា្ញធរស្រុក-ក្រុង-ឃុំ-សង្កាត់ យ៉ាងច្រើនកុះករ ។