Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អធិការស្រុកត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យជន ជាតិថៃ០២នាក់ ពាក់ពន្ធ័ករណីបំផ្ទុះថ្មបណ្តាលឲ្យស្លាប់មនុស្ស

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យជា ជនជាតិថៃ០២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន ក្រោយពីមានករណី បំផ្ទុះថ្មបណ្ដាល ឲ្យស្លាប់មនុស្ស ០១នាក់ នៅត្រង់ចំណុចការដ្ឋាន ម៉ាសុីនកិនថ្ម សំភារ:សំណង់ របស់ក្រុមហ៊ុន ឆៃណារ៉ូតអ៊ែនប៊្រីត ខុមប្រេសិន (ChinaRoad andBride Cita tion) ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ។

ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ក្រោយទទួល បានព៌តមានកម្លាំង ជំនាញអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ សហការជាមួយ កម្លាំងជំនាញ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តត្បូងឃ្មុំ បានចុះទៅកន្លែង កើតហេតុ ធ្វើការស្រាវជ្រាវ ពិនិត្យឃាត់ខ្លួុន មនុស្សចំនួន ០២នាក់ ជនជាតិថៃជាប្រធានបច្ចេកទេស ខួងរណ្ដៅថ្ម និងអ្នកបំផ្ទុះ ។

ជនសង្ស័យ១.ឈ្មោះព្រីរ៉ាត់ម៉ាថាវ៉ុន (PRIRA TMA THAWORN ) ប្រធានបច្ចេកទេសបំផ្ទុះ ២.ឈ្មោះកេតសេនី ប៊នម៉ា (KETSENIBUNMA ប្រធាន បច្ចេកទេសខួងរណ្ដៅបំផ្ទុះ ។ បច្ចុប្បន្នជន បង្កបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់តាមនីតិវិធី ។