បណ្តាញសង្គម

ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនថាទ្រង់ទ្រាយតូច ឬ ធំ ត្រូវតែបង្ក្រាបអោយខាងតែបាន និងបន្តសកម្មភាពដូចភ្លៀងរលឹម

នៅថ្ងៃទី១០ មីនា ឆ្នាំ២០១៩ នគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាប រុះរេី និងបំផ្លាញ សៃវៀនជល់មាន់ ស្ថិតនៅភូមិទួលសំបូរ ឃុំជប់ និងភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ អ្នកសារព័ត៌មាន និងសាធារណៈជន ដែលបានផ្តល់ព័ត៌មាន ជួយអោយការបង្ក្រាប ល្បែងស៊ីសងទាន់ ពេលវេលា និងមានប្រសិទ្ធភាព ។ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សំណូមពរ សាធារណៈជន មេត្តាចូលរួមសហការ និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់ ដើម្បីយើងរួមគ្នាបង្រ្កាប អោយអស់ពីមូលដ្ឋាន ៕