បណ្តាញសង្គម

ជនរងគ្រោះចំនួន ០២នាក់ នៅភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ ជួបគ្រោះថ្នាក់ផ្សេងៗក្រៅពីកៃច្នៃផាវគ្រាប់បែក

ខេត្តត្បូងឃ្មុំ: នៅថ្ងៃទី០៨-០៣-២០១៩ វេលាម៉ោង១៥:៣០នាទី នៅចំណុចភូមិ ស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់ មានករណីគ្រោះ ថ្នាក់ផ្សេងៗ (កៃច្នៃផាវគ្រាប់បែក) បង្កឡើងដោយ ជនរងគ្រោះចំនួន ០២នាក់: ១- ឈ្មោះ ឌឹម ដេន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ បណ្តាលឲ្យរបួស កំបុតកដៃឆ្វេង និងរបួសលើផ្ទៃមុខ ២- ឈ្មោះ បិ ខ្វិន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិ រងរបួសស្រាល ទាំង២នាក់នៅភូមិ ឃុំខាងលើជាមួយគ្នា ។

មូលហេតុ : ជនរងគ្រោះខាងលើ បានយកផាវគ្រាប់បែក ០១ប្រអប់ ដាក់ក្នុងកំប៉ុងជ័រកៃច្នៃ ដើម្បីយកទៅបោកយកត្រី បណ្តាលឲ្យផ្ទុះតែម្តង ។ បច្ចុប្បន្នកម្លាំង ជនរងគ្រោះទាំង២ បានបញ្ជូនទៅកាន់ មន្ទីពេទ្យស្រុកមេមត់ ដើម្បីព្យាបាល ។