Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមគ្រូពេទ្យសម្តេច ហេង សំរិន និងក្រុមគ្រូពេទ្យស័្មគ្រចិត្តអាស៊ាន សហការគ្នា ពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងស្រុកពញាក្រែក ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ

  • បោះពុម្ព

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រ មណ្ឌលត្បូងឃ្មុំ និងជានាយកខុទ្ទកាល័យ សម្តេចពញាចក្រី ប្រធានរដ្ឋសភា បានដឹកនាំ ក្រុមគ្រូពេទ្យសម្តេច ហេង សំរិន សហការជាមួយ ក្រុមគ្រូពេទ្យស័្មគ្រ ចិត្តអាស៊ាន មកពីសឹង្ហបុរី ម៉ាឡេស៊ី ថៃ និងចក្រភព អង់គ្លេស រួមគ្នាពិនិត្យ និងព្យាបាលជំងឺ ជូនពលរដ្ឋដោយ ឥតគិតថ្លៃជាច្រើនពាន់នាក់ ក្នុងស្រុកពញាក្រែក មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។

នាឱកាសនោះដែរ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានថ្លែងថា ៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានយក ចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខ ទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះបញ្ហានៃ សុខុមាលភាព របស់ប្រជាពលរដ្ឋ គឺជារឿងសំខាន់បំផុត ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ បានចាត់ទុកវិស័យ សុខាភិបាល ជាវិស័យអាទិ៍ភាពខ្ពស់បំផុត ។

ឯកឧត្តម បានបន្តថា កម្ពុជាកំពុង មានការអភិវឌ្ឍនៅ លើគ្រប់វិស័យ ក្នុងនោះ ក៏មានវិស័យ សុខាភិបាលផងដែរ ហើយបន្ថែមពីលើនេះ ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ បានសម្រេចបង្កើតក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តជាច្រើនក្រុម ដើម្បីចុះពិនិត្យ និងផ្តល់ថ្នាំព្យាបាល ជំងឺជូនបង ប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ក្នុងទូទាំងប្រទេស ដោយឥតគិតថ្លៃ ។

ជាមួយគ្នានេះ ឯកឧត្តម កែវ ពិសិដ្ឋ បានជំរុញឲ្យ បងប្អូនប្រជាពលរដ្ឋ ចេះការពារ ខ្លួនពីជំងឺផ្សេងៗ ដែលយើងអាចការពារបាន តាមរយៈ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ។ ដោយឡែកក្រុមគ្រូពេទ្យ ស័្មគ្រចិត្តអាស៊ាននេះ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត ហុន ហ៊រតាន់ ប្រធានប្រតិភូ និងសហការី ដែលមកពីប្រទេសជា សមាជិកអាស៊ាន បាននាំមកនូវសម្ភារៈ  បច្ចេកទេស និងបទពិសោធន៍ វិជ្ជាជីវៈ មកពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

គួរបញ្ជាក់ថា កម្មវិធីព្យាបាល ជូនប្រជាពលរដ្ឋ ខាងលើនេះ មិនមែនមាន តែនៅកម្ពុជានោះទេ ក្រុមគ្រូពេទ្យស័្មគ្រ ចិត្តអាស៊ាននេះ បានបំពេញបេកសកម្ម ចុះពិនិត្យ និងព្យាបាល នៅប្រទេសជា សមាជិកអាស៊ាន ដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពប្រជាជន ក្នុងនាមគ្រួសារអាស៊ាន ដូចគ្នានៃតំបន់អាស៊ីអាគ្នេយ៍ ៕