Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ឡុង ធាម អភិបាលរងខេត្ត បើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការងារតាមបណ្ដាយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម ឡុង ធាម អភិបាលរង ខេត្តត្បូងឃ្មុំ បានអញ្ជើញ ជាអធិបតី បើកកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យការងារ តាមបណ្ដាយព្រំដែន កម្ពុជា វៀតណាម ក្នុងភូមិសាស្រ្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានអញ្ជើញចូលរួមពី អភិបាលស្រុក នាយប៉ុស្តិ៍នគរបាល ការពារព្រំដែនគោក នាយប៉ុស្តិ៍យោធា ការពារព្រំដែន គោកឈរជើង ក្នុងភូមិសាស្រ្ត ក្នុងស្រុមេមត់ មេឃុំ ព្រមទាំង អ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។

ថ្លែងក្នុង ឱកាសនោះដែរ ឯកឧត្តម ឡុង ធាម អភិបាលរង ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង់ ដើម្បីត្រួតពិនិត្យ ការងារតាម បណ្ដោយព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្ត ស្រុកមេមត់ ជាពិសេសពាក់ព័ន្ធ នឹងបញ្ហាដីធ្លី ដែលនៅសេសសល់ បន្ទាប់ពីការសាងសង់ផ្លូវ ស្រវាត់ព្រំដែន របស់កងវិស្វកម្ម នៃក្រសួងការពារជាតិ ដែលមានមាន ប្រជាពលរដ្ឋមួយចំនួន បានទៅកាប់ទន្ទ្រាន ដោយខុសច្បាប់ បើទោះជាមាន ការហាមឃាត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថភាព នគរបាល និងយោធាការពារ ព្រំដែនរួចហើយក៏ដោយ ។

ឯកឧត្តម បន្តថា ៖ វរៈការពារ ព្រំដែនទាំង២ ត្រូវសហការ ជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវត្រួតពិនិត្យ និងទប់ស្កាត់រាល់ សកម្មភាពបទល្មើស កាប់ទន្ទ្រាន់ដី និងបទល្មើសនានា ។ ម្យ៉ាងទៀត អាជ្ញាធរ រួមជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សាការពារ ដីធ្លីជាសម្បត្តិរបស់រដ្ឋ ជៀសវាងកុំឲ្យមាន ការរុករានទន្ទ្រាន់ និងកាន់កាប់ដីធ្លី ដែលសេសសល់ ត្រូវណែនាំ និងផ្សព្វផ្សាយឲ្យបាន ទូលំទំលាយ ដល់ប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន កុំឲ្យប្រព្រឹត្តបទល្មើសទាក់ទងនឹងការកាប់ឆ្ការព្រៃ និងត្រូវធ្វើកំណត់ហេតុ និងរាយការណ៍តាមឋានានុក្រម ដើម្បីស្នើសុំគោលការណ៍អនុវត្ត បន្តពីថ្នាក់ដឹកនាំខេត្ត ហើយត្រូវទទួលខុសត្រូវ ក្នុងនាមជាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដីធ្លី ដែលសេសសល់ តាមខ្សែបន្ទាត់ព្រំដែន ឲ្យបានគង់វង្សរហូតដល់ មានការសម្រេចពី រាជរដ្ឋាភិបាលកម្ពុជា និងត្រូវរាយការណ៍ ឲ្យបានច្បាស់លាស់ និងកំណត់អត្តសញ្ញាណ បុគ្គលដែលបានរុករាន ឈូសឆាយ ទន្ទ្រានដីធ្លី ក្នុងតំបន់ដែលមានទំនាស់ ។

ឯកឧត្តម ឡុង ធាម បានផ្ដាំផ្ញើ ឲ្យដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវថែរក្សា ការពារដីធ្លី ជាសម្បត្តិរបស់រដ្ឋ ជៀសវាងកុំឲ្យ មានការរុករានទន្ទ្រាន់ និងកាន់កាប់ដីធ្លី ដែលសេសសល់ បើមិនព្រមបញ្ឍប់ សកម្មភាពទេនោះ ត្រូវកសាងសំណុំរឿង បញ្ចូនទៅតុលាការ ហើយប្រធានទីស្នាក់ ការត្រួតពិនិត្យច្រកទ្វារ ព្រំដែនទាំងប្រាំ ត្រូវប្រជុំផ្សព្វផ្សាយ ជាមួយសមត្ថកិច្ចឈរជើងតាម បណ្តោយព្រំដែន ទាក់ទងនិងកិច្ច សហការការពារ និងថែរក្សាដីធ្លី ក្នុងដែនសមត្ថកិច្ច គ្រប់គ្រងរបស់ខ្លួន ផងដែរ ៕