Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ ២០១៤ នៅសាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីប្រកាសតែងតាំង និងចូលកាន់ដំណែង ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដី ក្រសួងអភិវឌ្ឃន៍បទ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

បន្ទាប់ពី ពិធីប្រកាស ប្រធាន-អនុប្រធាន មន្ទីរ ប្រធាន-អនុប្រធាន ការិយាល័យ ចំនួន ៣៥នាក់ និង ការប្រគល់ត្រា និងបាច់ផ្ការួចមក លោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ ដែលទើបតែងតាំងថ្មី ក៏ដូចជាតំណាងមន្ត្រីទាំងអស់ បានប្ដេជ្ញាចិត្ត ចូលរួមអនុវត្តតាម គោលនយោយបាយ យុទ្ធសាស្ត្រ និងកំណែទម្រង់ ស៊ីជម្រៅលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ខិតខំបំពេញ ក្នុងតួនាទី ជាប្រធានមន្ទីរ ប្រែក្លាយទៅជា សកម្មភាពប្រតិបត្តិការ ជាក់ស្ដែង យ៉ាងសកម្ម និងល្អប្រសើរ ហើយចូលរួម សហការជាមួយមន្ទីរ និងអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួល រាល់ការអនុវត្តន៍ភារកិច្ច ឲ្យបានល្អប្រសើរ គោរពវិន័យការងារ រក្សាសាមគ្គីឯកភាព ផ្ទៃក្នុងឲ្យបានរឹងមាំ។

ឯកឧត្ដម ទ្រី ម៉េង បានផ្ដាំផ្ញើ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់មន្ត្រីរាជការ កំលាំងប្រដាប់អាវុធ ទាំងអស់ ត្រូវអនុវត្ត តួនាទីភារកិច្ច ទទួលខុស ត្រូវចំពោះមុខរាជរដ្ឋាបាល និងប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងការថែរក្សានូវ សន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ពិសេស ប្រធាន អនុប្រធាន ដែលទើបបានតែងតាំងថ្មី ត្រូវសហការ សាមគ្គីភាពផ្ទៃក្នុង ឲ្យបានកាន់តែស្អិតរមួត ជាថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទទាំងអស់ ឲ្យបានកាន់តែល្អប្រសើរ ដើម្បីរួមគ្នា ក្នុងការអភិវឌ្ឍន៍ ឲ្យបានកាន់តែ មានប្រសិទ្ធភាព និងខិតខំយកចិត្តទុកដាក់ ក្នុងការទំនាក់ទំនង់ ឲ្យបានជិតស្និត ជាមួយអាជ្ញាធរ ដែនដី គ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធនានា ដើម្បីសហការ ក្នុងការអភិវឌ្ឍន៍ និង បំរើសេវាសាធារណៈ ប្រកបដោយ តម្លាភាព គណនេយ្យភាព លើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ សង្គមជាតិ ឲ្យបានកាន់តែល្អប្រសើរ៕