សម្តេចក្រឡាហោម ស ខេង ចែកមួកសុវត្ថិភាព ចំនួន៤០០០មួក ជូនប្រជាពលរដ្ឋ ក្នុងឱកាសប្រារព្ធទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលធ្វើឡើង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទល់មុខវិទ្យាល័យហ៊ុនសែន ពញាក្រែក។
អានបន្ត៖ សម្តេចក្រឡាហោម ស ខេង ចែកមួកសុវត្ថិភាព ចំនួន៤០០០មួក ជូនប្រជាពលរដ្ឋ...
នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលា ស្រុកត្បូងឃ្មុំ បានប្រារព្ធប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា ស្រុកត្បូងឃ្មុំ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម កេង ប៊ុនណា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះមានការ អញ្ចើញចូលរួមពី ថ្នាក់ដឹងនាំមន្ទីរ\ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការគ្របគ្រង់ ធនធានមនុស្សសាលាខេត្ត និងមន្ត្រីរាជការ ជាច្រើនកុះករ ។
នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកអូរាំងឪ អាណត្តិទី៣ ក្នុងនោះមានការ អញ្ជើញចូលរួមពី នាយកស្តីទី រដ្ឋបាល សាលាខេត្ត លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូរាំងឪ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ នៅសាលាស្រុកអូររាំងឪ ។
អានបន្ត៖ ពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកអូរាំងឪ អាណត្តិទី៣
នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម កេង ប៊ុណ្ណា អភិបាលរងនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកមេមត់ អាណត្តិទី៣ ក្នុងនោះមាន ការអញ្ជើញចូលរួមពី នាយករងទីចាត់ការ ធនធានមនុស្សសាលាខេត្ត លោកអភិបាលស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ យ៉ាងច្រើនកុះករ នៅសាលា ស្រុកមេមត់។
អានបន្ត៖ ពិធីប្រកាសចូលកាន់ មុខតំណែង ក្រុមប្រឹក្សា ស្រុកមេមត់ អាណត្តិទី៣
នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុម ប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ចូលកាន់មុខ តំណែងក្រុម ប្រឹក្សាក្រុងសួង អាណត្តិទី៣ ក្នុងនោះ មានការអញ្ចើញ ចូលរួមពី នាយករដ្ឋបាល សាលាខេត្ត ថ្នាក់ដឹងនាំមន្ទីរ \អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ជាច្រើនកុះករ ។
អានបន្ត៖ ពិធីប្រកាស ចូលកាន់មុខ តំណែងក្រុម ប្រឹក្សាក្រុងសួង អាណត្តិទី៣
ព្រឹកនេះ!! តំណាងឯកឧត្ដម រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ស សុីណា ប្រធានមន្ទីរ ព័ត៍មាន ខេត្តត្បូងឃ្មុំ រួមដំណើរដោយ លោក អនុប្រធាន មន្ទីរទាំង២រូប និងមន្ត្រីរាជការ ក្រោមឳវាទ អញ្ជើញចូលរួម គោរពវិញ្ញាណ ក្ខន្ធសព ឯកឧត្ដម ឃឹម សារិទ្ធ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅវត្តមហោ គិរីបឹងដែង ភូមិបឹងដែង ឃុំកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ១៤-០៦-២០១៩
នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញេ ជាអធិបតី បើកសិក្ខាសាលា ស្ដីពីការ ផ្សព្វផ្សាយ លិខិតបទដ្ឋាន គតិយុត្ត ក្នុងវិស័យ ប្រៃសណីយ៍ ជូនដល់មន្ត្រី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួន៣ខេត្ត រួមមាន ៖ ខេត្តកំពង់ចាម មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ នៅសាលា ប្រជុំមន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ ខេត្តត្បូងឃ្មុំ ៕
អានបន្ត៖ សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តក្នុងវិស័យប្រៃសណីយ៍...
(ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យបងប្អូនមហាគ្រួសារខ្មែរក្នុង និងក្រៅប្រទេសទាំងអស់ ចូលរួមហូបនំបញ្ចុកសន្តិភាពទាំងអស់គ្នា ពិសេសក្នុងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ។
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ ឯកឧត្តម កេង ប៊ុណ្ណា អភិបាលរងខេត្ត និងលោកជំទាវ ឡេង សុខា ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ព្រមទាំងលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត និងក្រុមការងារជាច្រើនរូបទៀត បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ រលំ និងរបើកដំបូលផ្ទះ ចំនួន៤ភូមិ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។
អានបន្ត៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយកាកបាទក្រហមខេត្ត...
(ត្បូងឃ្មុំ)៖ ឆ្នាំនេះ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក ៥មិថុនា ក្រោម ប្រធានបទ <<រួមគ្នាទប់ស្កាត់ការបំពុលខ្យល់>> ដែលធ្វើឡើងនាថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០១៩នេះ នៅ វិទ្យាល័យ ហ៊ុនសែន ពញាក្រែក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សសយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ក្រោមការរៀបចំដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ។
អានបន្ត៖ អភិបាលខេត្តត្បូងឃ្មុំ៖ បើពលរដ្ឋស្រលាញ់ខេត្តត្បូងឃ្មុំពិត...
នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល លើកទឹកចិត្ត ដល់ក្រុមកីឡា បាល់ទាត់ ខេត្តត្បូងឃ្មុំ ដែលបាននាំយក ពានរង្វាន់លេខ១ នៃពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ បង្កើតប្រវត្តិសាស្ត្រថ្មី សម្រាប់ខេត្តត្បូងឃ្មុំ ។
នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត និងជាប្រធានស្ដីទីកាកបាទ ក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ចើញ ជាអធិបតី ប្រកាសទទួលស្គាល់ សមាសភាព ប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងនោះ មានការចូលរួមពី អភិបាលរង ស្រុកក្រូចឆ្មារ ព្រះសង្ឃ មេឃុំ និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។
អានបន្ត៖ ប្រកាសទទួលស្គាល់ សមាសភាព ប្រធានគណៈកម្មាធិការ អនុសាខា កាកបាទក្រហមកម្ពុជា...
ខេត្តត្បូងឃ្មុំ ៖ មណ្ឌលសុខភាព ឃុំជាំ ស្រុកមេមត់ តម្លៃប្រមាណជិត ៧ម៉ឺនដុល្លា ត្រូវបានរៀបចំពិធី សែនក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់ហើយ ក្រោមជំនួយ ឧបត្ថម្ភពីអង្គការ ភូមិសន្តិភាព អន្តរជាតិអាល្លឺម៉ង នឹងលិចរូបរាងឡើង នៅពេលឆាប់ៗនេះ ។
អានបន្ត៖ មណ្ឌលសុខភាពឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តម្លៃប្រមាណជិត៧ម៉ឺនដុល្លា...
(ត្បូងឃ្មុំ)៖ ជម្លោះដីធ្លី ដ៏រ៉ាំរ៉ៃមួយ បានអូសបន្លាយ ជាង១២ឆ្នាំ ស្ថិតនៅភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ត្រូវបានដោះស្រាយ បញ្ចប់ហើយ រហូតបានប្រគល់ ប័ណ្ណកម្មសិទ្ធិដីធ្លីជូន ពួកគាត់ទៀតផង ។
អានបន្ត៖ ជម្លោះដីធ្លីអូសបន្លាយជាង១២ឆ្នាំ, ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា...
(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលដំណឹងថា លោក ផង់ វាន សមាជិកក្រុមប្រឹក្សាឃុំក្រែក បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរ ពេលធ្វើដំណើរទៅ បោះឆ្នោតព្រឹកមិញនេះ ភ្លាមៗ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
អានបន្ត៖ ឯកឧត្តមរដ្ឋមន្ត្រី វង សូត នាំយកថវិការជាង២៩លានរៀល ទៅផ្តល់ជូនគ្រួសារ ផង់ វាន...
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ មន្ទីរទេសចរណ៍ ខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ ស្ដីពីសក្កានុពលវិស័យ ទេសចរណ៍ក្នុងខេត្ត ក្រោមវត្តមានលោក អឿន រិទ្ធ ប្រធានមន្ទីរ ទេសចរណ៍ ខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការចូលរួម ពីអង្គការ ក្រុមនិសិ្សត មកពីសាកលវិទ្យាល័យ៤ គឺសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងសាកលវិទ្យាល័យ គ្រប់គ្រងសេដ្ឋកិច្ច(UME) និងអ្នកពាក់ព័ន្ធ ជាច្រើនរូបទៀត ។
អានបន្ត៖ មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយស្ដីពីសក្កានុពលវិស័យទេសចរណ៍ក្នុងខេត្ត...
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ច ប្រជុំពិភាគ្សា ការងារត្រៀមរៀប ចំកម្មវិធីខួបទី១៥៦ អឌ្ឍចន្ទក្រហម សាខាកាកបាទក្រហម កម្ពុជា ខេត្តត្បូងឃ្មុំ និងប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ ស្អែកនេះ។
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តត្បូងឃ្មុំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ រួមគ្នាធ្វើពិធីបុណ្យ វិសាខបូជា បានបួងសួង សុំឲ្យសង្គមជាតិ មានសុខសន្តិភាព និងសុំសេចក្តីសុខ ក្នុងការរស់នៅតាម ក្រុមគ្រួសារនីមួយៗ ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា នៅទូទាំង សកលលោក បានរួមគ្នា រៀបចំពិធីបុណ្យនេះ ឡើងជារៀងរាល់ឆ្នាំ ។
អានបន្ត៖ អាជ្ញាធរខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ រួមគ្នាធ្វើបុណ្យ...
(ត្បូងឃ្មុំ)៖ ដោយសារតែ កំណើនប្រជាពលរដ្ឋ កាន់តែច្រើនទៅៗ ធ្វើឲ្យតំរូវការ ទីផ្សារទាំងការប្រកប របររកស៊ី និងទីកន្លែងស្នាក់ នៅកាន់តែធំទូលាយ ដែលជំរុញលើ ការអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ទាំងនេះកើតចេញ ពីប្រទេសមានស្ថេរភាព នយោបាយពេញលេញ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទូទាំងប្រទេស ដែលស្ថិតក្រោមការដឹកនាំ ដ៍ត្រឹមត្រូវ និងឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៍ឆ្នើម ។
អានបន្ត៖ ក្រុមហ៊ុនធំ២ ចាប់ដៃគ្នា វិនិយោគលើការសាងសង់ផ្សារ នឹងផ្ទះល្វែងជាង៥០០ល្វែង...
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ចើញសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ទៅចែកជូន ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ទទួលរងផលប៉ះពាល់ ដោយការ ប៉ើងដំបូល និងរលំផ្ទះ ចំនួន ១៧០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ១៧០គ្រួសារ នៅស្រុកពញាក្រែក, ...
នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្តម សាយ បូរិន សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះជួយឃុំដូនតី អញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធ ឆ្លងសាលាមត្តេយ្យ សហគមន៍ និងសមិទ្ធផលនានា ភូមិពោធិ៍ព្រឹក្សលិច ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។