បណ្តាញសង្គម

ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅសាលាស្រុកត្បូងឃ្មុំ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ បានប្រារព្ធ ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល ស្រុកត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ពិធីប្រកាស ចូលកាន់មុខតំណែង ក្រុមប្រឹក្សា និងគណៈអភិបាល ស្រុកត្បូងឃ្មុំ

សកម្មភាព ឯកឧត្តម អភិបាលខេត្ត ប្រាជ្ញ ចន្ទ ក្នុងពិធីសូត្រមន្ត មុនថ្ងៃសម្ភោធ ដាក់ឲ្យដំណើរការ សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី ០១ មិថុនា ២០១៤

ត្បូងឃ្មុំ៖ នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្ត មុនថ្ងៃសម្ភោធ ដាក់ឲ្យដំណើរការ សាលាខេត្តត្បូងឃ្មុំ។ ខាងក្រោមនេះ ជារូបភាពនានា ដែលជាសកម្មភាព របស់ ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ ព្រមទាំងមន្រ្តីជាថ្នាក់ដឹកនាំខេត្ត ចូលរួមក្នុងកម្មវិធីនេះ។

អាន​បន្ត៖ សកម្មភាព ឯកឧត្តម អភិបាលខេត្ត ប្រាជ្ញ ចន្ទ ក្នុងពិធីសូត្រមន្ត មុនថ្ងៃសម្ភោធ...

សកម្មភាព ពិធីសែនក្រុងពាលី មុនថ្ងៃសម្ភោធ ដាក់ឲ្យដំណើរការ សាលាខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត ថ្ងៃទី ០១ មិថុនា ២០១៤

នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៤នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីសែនក្រុងពាលី មុនថ្ងៃសម្ភោធ ដាក់ឲ្យដំណើរការ សាលាខេត្តត្បូងឃ្មុំ។ ខាងក្រោមនេះ ជារូបភាពនានា ដែលជាសកម្មភាព របស់ ឯកឧត្តម អភិបាលខេត្ត និង លោកជំទាវ ព្រមទាំងមន្រ្តីជាថ្នាក់ដឹកនាំខេត្ត ចូលរួមក្នុងកម្មវិធីនេះ។

អាន​បន្ត៖ សកម្មភាព ពិធីសែនក្រុងពាលី មុនថ្ងៃសម្ភោធ ដាក់ឲ្យដំណើរការ សាលាខេត្តត្បូងឃ្មុំ...

ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា គណៈអភិបាល និងប្រធានអង្គភាពនានាជុំវិញ ខេត្តត្បូងឃ្មុំ

ពិធីប្រកាស ស្តីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាល ខេត្តត្បូងឃ្មុំ និងពិធីប្រកាស ចូលកាន់តំណែង ក្រុមប្រឹក្សា គណៈអភិបាល  និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានប្រារព្ធធ្វើនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលប្រជុំធំ សាលាខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សា គណៈអភិបាល និងប្រធានអង្គភាពនានាជុំវិញ...

ឈ្មោះថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាស ចូលកាន់តំណែង ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ

នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤នេះ នៅសាលាខេត្តត្បូងឃ្មុំ បណ្តោះអាសន្ន មានប្រារព្ធ ពិធីប្រកាសស្តីពីការបង្កើត និងដាក់ឲ្យដំណើរការរដ្ឋបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។

អាន​បន្ត៖ ឈ្មោះថ្នាក់ដឹកនាំ ខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាស ចូលកាន់តំណែង ថ្ងៃទី០២...

ឯកឧត្តម លី ឡេង ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តត្បូងឃ្មុំ

ថ្ងៃទី៣០ខែឧសភា ឆ្នាំ ២០១៤ នៅស្រុកពញាក្រែក បានប្រារព្ធពិធីសំណេះសំណាល ជាមួយប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមលី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ កងកំលាំងទាំងបី និងមន្រ្តីជាច្រើនរូបទៀត។

អាន​បន្ត៖ ឯកឧត្តម លី ឡេង ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តត្បូងឃ្មុំ

សម្ដេច ហេង សំរិន បញ្ជុះខ័ណ្ឌសីមា ព្រះវិហារ និងសម្ពោសមិទ្ធផលនានា ក្នុងវត្តគិរីសុវណ្ណរាម ហៅ(វត្តថ្កូវ) ស្ថិតនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នៅស្រុកពញាក្រែក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ មានប្រារព្ធពិធីបុណ្យ បញ្ជុះខ័ណ្ឌសីមា ព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តគិរីសុវណ្ណរាម ហៅ(វត្តថ្កូវ) ស្ថិតនៅ ភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅ ទី ហេង សំរិន

អាន​បន្ត៖ សម្ដេច ហេង សំរិន បញ្ជុះខ័ណ្ឌសីមា ព្រះវិហារ និងសម្ពោសមិទ្ធផលនានា...

លទ្ធផលផ្លូវការ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងស្រុកក្រុងចំណុះខេត្តត្បូងឃ្មុំ

គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានប្រកាស និងចេញផ្សាយលទ្ធផល ជាផ្លូវការ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ កាលពីម្សិលមិញ។ ខាងក្រោមនេះ ជាបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះ ដែលជាប់ជាប្រធាន និងសមាជិកក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកពញាក្រែក ស្រុកអូររាំងឪ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងស្រុកតំបែរ។

អាន​បន្ត៖ លទ្ធផលផ្លូវការ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ...

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រជុំស្ដីពីការបង្កើត គណៈកម្មការរៀបចំ ប្រកាសចូលកាន់មុខដំណែង ក្រុមប្រឹក្សា និងគណៈអភិបាល ខេត្តត្បូងឃ្មុំ

នៅសាលាស្រុកពញាក្រែក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ បានប្រារព្ធពិធីប្រជុំ ស្ដីពីការបង្កើតគណៈកម្មការ រៀបចំពិធីចូលកាន់ មុខដំណែងក្រុមប្រឹក្សា និងប្រកាសចូលកាន់ ដំណែងគណៈអភិបាល ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំង ទាំងបី និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រជុំស្ដីពីការបង្កើត គណៈកម្មការរៀបចំ ...

សម្តេច ហេង សំរិន ប្រគល់ផ្ទះថ្មី ១០ ខ្នង ដល់ពលរដ្ឋក្រីក្រ ក្នុងខេត្តត្បូងឃ្មុំ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបាន ប្រគល់ ផ្ទះថ្មថ្មីចំនួន ១០ខ្នង ជូនដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន ១០គ្រួសារ នៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អាន​បន្ត៖ សម្តេច ហេង សំរិន ប្រគល់ផ្ទះថ្មី ១០ ខ្នង ដល់ពលរដ្ឋក្រីក្រ ក្នុងខេត្តត្បូងឃ្មុំ

ឯកឧត្តម ប្រាជ្ញ ចន្ទ ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្តត្បូងឃ្មុំ

ថ្ងៃទី១៩ខែឧសភា ឆ្នាំ ២០១៤ នៅស្រុកពញ្ញាក្រែក បានប្រារព្ធពិធីសំណេះសំណាល ជាមួយប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូបទៀត។

អាន​បន្ត៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្តត្បូងឃ្មុំ

សម្តេច ហេង សំរិន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន សាលាខេត្តត្បូងឃ្មុំ

នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន សាលាខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះផងដែរ ក៍មានការចូលរួមពីសំណាក់ ឯកឧត្តម ប្រាជ្ញ ចន្ទ ឯកឧត្តម ឡាន់ ឆន ព្រមទាំងមន្រ្តីរាជការ ជាថ្នាក់ដឹកនាំជាច្រើនរូបទៀត។

អាន​បន្ត៖ សម្តេច ហេង សំរិន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការបណ្តោះអាសន្ន...

សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ សេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតខេត្តថ្មី ដែលមានឈ្មោះថាត្បូងឃ្មុំ

ព្រះមហាក្សត្រ ប្រកាសបង្កើតខេត្តថ្មីមួយទៀតឈ្មោះ ខេត្តត្បូងឃ្មុំ ដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ចេញពីខេត្តកំពង់ចាម ដោយក្នុងនោះមាន ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និង ស្រុកមេមត់ នេះបើយោងតាមព្រះរាជក្រិត្យរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។

អាន​បន្ត៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតខេត្តថ្មី ដែលមានឈ្មោះថាត្បូងឃ្មុំ

ជំពូក​រង

  • ព័ត៌មានទឹកភ្លៀង ថ្ងៃទី 17.តុលា.2016

    ត្បូងឃ្មុំ ៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ សូមជូនព័ត៌មាន ទឹកភ្លៀង ÷

    +បរិមាណទឹកភ្លៀងរយៈពេល24ម៉ោង ថ្ងៃទី 17.តុលា.2016)

    ភ្លៀងបានធ្លាក់លើ គ្រប់ ក្រុង ស្រុក: ពី 7 - 30 mm - ក្រុងសួង = 19 mm លើគ្រប់សង្កាត់ -ស្រុកត្បូងឃ្មុំ=30 mm លើគ្រប់ឃុំ -ស្រុកក្រូចឆ្មារ= 9 mm លើគ្រប់ឃុំ - ស្រុកអូរាំងឳ = 7 លើគ្រប់ឃុំ -ស្រុកតំបែរ = 7mm លើគ្រប់ឃុំ - ស្រុកពញាក្រែក = 21mm លើគ្រប់ឃុំ -ស្រុកមេមត់ = 11 mm លើគ្រប់ឃុំ + សតុណ្ហភាព Min =24 ℃ , Max = 34,2 ℃ ៕