Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រៀន​បើករថយន្ត​ ជ្រុល​ចង្កូត ​ធ្លាក់​ចូលលូទឹកស្អុយ​

  • បោះពុម្ព

ភ្នំពេញ: បុរសម្នាក់ ជាបុគ្គលិក នៅក្នុងហាងប្រហិតត្រី និងងៀតគោពិសេសម្នាក់ ររៀនបើករថយន្ត ជ្រុលជាន់ហ្គាររថយន្ត បោលទំលុះ ជញ្ជាំងហាង រួចជ្រុលទៅ បុកបង្កាន់ដៃលូទឹកស្អុយ ដាំក្បាលរថយន្ត ចូលប្រឡាយទឹកស្អុយ សំណាងល្អ មិនមានអ្នករងរបួស ។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោងជិត ១២អធ្រាត្រ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នៅតាមផ្លូវលេខ ១០៥ ស្ថិតក្នុង សង្កាត់បឹងកេងបងបី ខណ្ឌចំការមន ។ ប្រភពព័ត៌មាន កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុគ្គលិក បម្រើការក្នុង ហាងប្រហិតត្រី និងងៀតគោ ពិសេសបានរៀនបើកបរ រថយន្តម៉ាកតូ យ៉ូតាកូរ៉ូឡា ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2H-0029 ដោយរៀនបើកបរ នៅក្នុងបរិវេណ ហាងលើ ។

នៅពេលបើកបររថយន្ត ស្រាប់តែអ្នកបើកបរ បានជ្រុលជាន់ហ្គារ បុកទំលុះជញ្ជាំងហាង និងជ្រុលទៅបុក បង្កាន់ដៃលូទឹកស្អុយ បាក់អស់ ជាង១០ម៉ែត្រហើយ រថយន្ត ក៏បានដាំក្បាលចុះទឹកស្អុយ តែសំណាងល្អ អ្នកបើកបរ មិនមានគ្រោះថ្នាក់ ។ ក្រោយពេលកើតហេតុ រថយន្ត ត្រូវបានសមត្ថកិច្ច ស្តូចយកទៅរក្សាទុក នៅការិយាល័យ ចរាចរផ្លូវគោក៕


 ប្រភព៖ CEN