បណ្តាញសង្គម

បង្ក្រាបយាយៗ ពេលកំពុង​អង្គុយ​ព័ទ្ធវង់​បាំង​ផ្លិត

ខេត្តកណ្តាល ៖ មានការឃាត់ខ្លួនស្ត្រីញៀនល្បែង(បៀសុីគូថៃ)បានជិត១០នាក់របស់កម្លាំងនគរបាលស្រុកអង្គស្នួល ដើម្បីមកធ្វើការអប់រំរួចឱ្យត្រឡប់ទៅផ្ទះវិញ ។ ហេតុការណ៍បង្ក្រាប ធ្វើឡើងកាលពីវេលាម៉ោង វេលាម៉ោង០៣ និង៣០នាទីរសៀល នៅចំណុចផ្ទះរបស់ឈ្មោះមឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍បន្តថា ស្ត្រីដែលត្រូវបានឃាត់នាំទៅអប់រំ ១-ឈ្មោះមឿន គួន អាយុ៦៣ឆ្នាំ មុខរបររើសអេតចាយ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាម្ចាស់ផ្ទះ) ២-ឈ្មោះ ស ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជាអ្នកលក់ដូ នៅភូមិចំការថ្លែងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង) ៣-ឈ្មោះតៀង រ៉ា ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរកសិករនៅភូមិចំបក់ទន្សាយឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកឈរមើលផងលេងផង ៤-ឈ្មោះទឹម ផល្លី អាយុ៤២ឆ្នាំ ជាកម្មាការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកលេង ៥-ឈ្មោះឌឹម ខេមម៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជាកម្មការីនីរោងចក្រ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ៦-ឈ្មោះមឿង ធីតា ភេទស្រី អាយុ២៥ឆ្នាំ ជាកម្មកររោងចក្រ នៅភូមិចំបក់ទន្សាយ ឃំុព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកលេង) និង៧-ឈ្មោះ ភុន ផាវី ភេទស្រី អាយុ៣៤ឆ្នាំ ភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្តាល ជាអ្នកលេង ។ ប្រភពបន្តថា រីឯវត្ថុតាងមាន សន្លឹកបៀ១០ កំរាលភួយ១ និងកន្ទេលក្រហម១ ។

ប្រភពបញ្ជាក់ថា នៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលថា នៅទីតាំងខាងលើកំពុងលេងល្បែងសុីសង ហើយបានចុះទៅដល់ជនសង្ស័យ កំពុងតែលេងបៀសុីគូថៃ ហើយកាន់បៀគ្រវាត់ចោលនៅសល់តែចំនួន១០សន្លឹក។តាមចម្លើយសារភាពរបស់ឈ្មោះមឿន គួនជាបានសារភាពថា ខ្លួនពិតជាឱ្យគេលេងបៀសុីគូថៃនៅក្នុងផ្ទះរបស់ខ្លួនមែន ។ ចំពោះករណីកម្លាំងជំនាញស្នើសុំអប់រំ២៤ម៉ោងនៅអធិការដ្ឋាន ។

ដកស្រង់ពី៖កោះសន្តិភាព