បណ្តាញសង្គម

មានវិបត្តិផ្លូវចិត្ត ផឹកថ្នាំបាញ់កក់ រួចចងកសម្លាប់ខ្លួនទាំងយប់ ក្នុងក្រោលគោ

កំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់ បានចងកសម្លាប់ខ្លួន នៅនឹងធ្នឹម ក្រោលគោ អ្នកជិតខាង ក្នុងភូមិដែលសង្ស័យថា មានវិបត្តផ្លូវចិត្ត យូរឆ្នាំមកហើយ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧ និង១០នាទី ទាបភ្លឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងចំណុច ទួលតាកែវ ស្ថិតក្នុង ភូមិកោះថ្កូវឃុំ ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចគរបាលមូលដ្ឋាន ចុះទៅធ្វើកំណត់ហេតុ បានអោយដឹងថា៖ បុរសរូបនោះមានឈ្មោះ អ៊ូ វឿន អាយុ៥២ឆ្នាំ មានប្រពន្ធឈ្មោះ នួន រ៉ា អាយុ៤៧ ឆ្នាំ គ្រួសារនេះមាននកូន៨នាក់ ។ ប្រភពដដែល បានបន្តដោយស្រង់សំដី ស្ត្រីជាប្រពន្ធបុរសចងក នោះថាៈ នៅមុនពេលកើតហេតុ ប្តីគាត់បាន ចូលដេកក្នុងជាធម្មតា នៅម៉ោង ២យប់ទាប ថ្ងៃទី០៣ ខែកក្កដា បាត់ប្តីគាត់មិនដឹងទៅណាទេ ហើយ បានស្រែកហៅដែរ តែរកមិនឃើញ។ ស្រាប់តែនៅព្រឹកឡើង ម៉ោងប្រហែល ៧ព្រឹក មានគេភ្ញាក់ផ្អើលថាប្តី គាត់បានចងក ស្លាប់នៅក្នុងក្រោលគោ របស់អ្នកស្រុក ដែលមានផ្ទះជិតគាត់។ ស្រ្តីជាប្រពន្ធ បានអះអាង ថាប្តីគាត់ ជាងមួយឆ្នាំនេះ ចេះតែស្រងូតស្រងាត់ អង្គុយសញ្ចឹងម្នាក់ៗឯង គាត់ព្រួយបារម្ម ក្រែងគាត់ មានគ្រោះ និងបានយកទៅអោយ លោកស្រោចទឹក រំដោះគ្រោះថ្មីៗនេះ ដែរតែប្តីគាត់នៅតែមាន គ្រោះថ្នាក់ទាល់តែបាន។

មន្ត្រីនគរបាលដែលបាន ទៅពិនិត្យសាកសព នៅកន្លែងកើតហេតុ បាននិយាយថា៖ នៅក្នុងហោប៉ៅ មានដបទឹកសុទ្ធ១ ដែលពិនិត្យទៅនៅសល់ ទឹកថ្នាំបាញ់សម្លាប់ កក់បន្តិច ដែលគេបាន សន្និដ្ឋានថា មុន ពេលចងកសម្លាប់ខ្លួន បុរសរូបនោះបាន ផឹកថ្នាំបាញ់កក់ រួចទើបចងក សម្លាប់ខ្លួន បានយកខ្យែនីឡុង ពណ៌ខ្មៅ ចងកនឹងធ្នឹមក្រោលគោ បណ្តាលអោយស្លាប់ នៅក្នុងចន្លោះពីម៉ោង២ រំលងអាធ្រាត ទល់ នឹងម៉ោង៧ព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៤ ទើបមានការភ្ញាក់ផ្អើល។ ក្រោយពេលពិនិត្យ សាកសព តាមបច្ចេកទេស រួចមន្ត្រីនគរបាល បានសន្និដ្ឋានថា បុរសរូបនោះ ពិតជាធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន និងបានប្រគល់ សពបុរស រូបនោះអោយក្រុមគ្រួសារធ្វើបុណ្យ  ទៀនតាមប្រពៃណី៕

ដោយ៖ ឈាង វណ្ណៈ