Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដឹកអុស បុករថយន្តដឹកជ្រូក ក្រឡាប់បះជើង មនុស្ស២នាក់រងរបួសធ្ងន់ ងាប់ជ្រូក៩ក្បាល

  • បោះពុម្ព

កំពង់ឆ្នាំង៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ ងាប់ជ្រូកចំនួន ៩ក្បាល នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ឡានយីឌុបដឹកអុស បុកឡានដឹកជ្រូក ធុនធំ ពីក្រោយពេញទំហឹង ក្រឡាប់បះជើង។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩និង ៣០នាទីយប់ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ លើផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រ លេខ១០៨-១០៩ ស្ថិតក្នុងភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ។ សមត្ថកិច្ចចរាចរណ៍ ស្រុករលាប្អៀរបាន ប្រាប់អោយដឹងថា៖ មុនពេលកើតហេតុ រថយន្ត យីឌុបភ្លៅ៤ ដឹកអុសពេញប្រៀប អត់មានស្លាកលេខ បើកបរដោយឈ្មោះ គា កុយ អាយុ២៥ឆ្នាំ រស់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកបរក្នុង ទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ បានបុករថយន្តដឹកជ្រូកម៉ាកហ្វុយហ្សូ ពាក់ស្លាកលេខ ភ្នំពេញ 3B-7099 ចំពីក្រោយពេញទំហឹង ខណៈ ដែលអ្នកបើកបររ ថយន្តដឹកជ្រូក ឈ្មោះ អែល ចែម អាយុ៣៤ឆ្នាំ រស់នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឈប់ចុះនោម បណ្តាលអោយរថយន្តដឹក  ជ្រូកក្រឡាប់ធ្លាក់ស្រែ ចាក់ជ្រូកចោលពេញស្រែ។ 

នៅក្នុងហេតុការណ៍ នៃគ្រោះថ្នាក់នេះ បានបង្កអោយឈ្មោះ គា កុយ និងព្រូរថយន្តឈ្មោះ ចិន រងរបួសធ្ងន់ ដោយម្នាក់បាក់ដៃ និងម្នាក់ទៀត បាក់ជើង និងធ្វើអោយ ជ្រូក ៩ក្បាលបានងាប់ ជុចដាក់ជ្រូកខូចអស់៦០ជុច និងរថយន្ត១គ្រឿងខូចធ្ងន់ ១គ្រឿងទៀតខូចស្រាល។

ក្រោយពេលកើតហេតុ អ្នករងរបួសទាំង២នាក់ ត្រូវគេបញ្ជូន ទៅមន្ទីរពេទ្យខេត្ត និងបញ្ជូនបន្ត ទៅមន្ទីរពេទ្យ ក្រុងភ្នំពេញ។ ដោយឡែក នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ភាគីខាងរថយន្ត ដឹកជ្រូកបាន ជួលរថយន្តស្ទូច ជ្រូកទាំងអស់ ផ្ទេរដាក់រថយន្ត មួយផ្សេងទៀត ដឹកទៅកាន់គោលដៅរបស់ខ្លួន។ ចំណែករថយន្តទាំង២ ត្រូវបានសមត្ថកិច្ចស្ទូច យកមកទុកនៅការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោកខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។

ដោយ៖ ឈាង វណ្ណៈ