Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកគ្រូ​ភាសា​កូរ៉េ ត្រូវ​សម្លាប់​ទាំង​អាក្រាត និង​ប្រុស​ម្នាក់​ទៀត​កំពុង​សង្គ្រោះ

  • បោះពុម្ព

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នារីជាគ្រូបង្រៀនភាសាកូរ៉េម្នាក់ ត្រូវឃាតករវាយសម្លាប់ទាំងអាក្រាតយ៉ាងឃោរឃៅ និងមានយុវជនម្នាក់ទៀតក៏បានរងរបួសធ្ងន់រហូតសន្លប់ផងដែរ បើតាមសមត្ថកិច្ចសន្និដ្ឋាន អាចកើតឡើងក្នុងចន្លោះម៉ោង១០ ទៅ១១យប់ថ្ងៃទី២០ ឧសភា ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាហ៊ុន ណេង ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ហើយក៏សង្ស័យជាករណីស្នេហាត្រីកោណផងដែរ ខណៈឃាតករកំពុងគេចបាត់ខ្លួន ។

សេចក្តីរាយការណ៍បន្តថា នារីរងគ្រោះខាងលើ មានឈ្មោះ ហ៊ី ធាវិន អាយុ២៤ឆ្នាំ រស់នៅភូមិអណ្តូងច្រុះ ឃុំក្រឡា ស្រុកកំពង់សៀម និងអ្នករបួសឈ្មោះ ម៉ៅ សុខម៉ិញ ភេទប្រុស អាយុ២១ឆ្នាំ ជាជាងទង របួសធ្ងន់ស្ថិតក្នុងមន្ទីរពេទ្យកំពុងសង្គ្រោះបន្ទាន់ ។

បើតាមស្ត្រីម្នាក់ដែលម្តាយយុវជនរងគ្រោះថា កាលពីល្ងាចថ្ងៃទី២០ ឧសភា កូនប្រុសគាត់ជិះម៉ូតូម៉ាក C125ស៊េរី២០១៧ ចេញពីផ្ទះ ដើម្បីទៅចូលរួមមង្គលការគេ ។ រហូតមកដល់ពេលយប់ មិនបានឃើញត្រឡប់មកផ្ទះវិញទេ ហើយទូរស័ព្ទចុចចូល តែមិនមានអ្នកលើកនិយាយឡើយ ។ ម្តាយបន្តថា ស្រាប់នៅព្រឹកព្រលឹមចូលថ្ងៃទី២១ ឧសភា នេះ ត្រូវបាននគរបាលទូរស័ព្ទប្រាប់គាត់ថា កូនប្រុសគាត់ត្រូវគេកាប់របួសធ្ងន់ចំក្បាលសន្លប់ និងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យស្រុកស្ទឹងត្រង់ ។

ម្តាយថា កូនប្រុសគាត់ រៀងរាល់ល្ងាច ទំនេរគឺជិះម៉ូតូមករៀនភាសាកូរ៉េហើយ ព្រោះបានត្រៀមដាក់ពាក្យចេញទៅធ្វើពលករនៅប្រទេសកូរ៉េខាងត្បូង ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ករណីឃាតកម្មនេះ បើតាមការពិនិត្យនៅកន្លែងកើតហេតុឃើញមានបន្សល់ទុកដំបងឈើ១កំណាត់ (ប្រវែង៤តឹក) ម៉ូតូម៉ាកC125របស់នារីរងគ្រោះដែលស្លាប់ទាំងអាក្រាតកាយនេះ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស៊ើបអង្កេត ដើម្បីវែកមុខរកចាប់ឃាតករឱ្យបាន។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត។

ដកស្រង់ពី៖កោះសន្តិភាព