បណ្តាញសង្គម

សមត្ថកិច្ចចម្រុះ បង្ក្រាបបទស្មើសនេសាទ ក្នុងស្រុក៣ ទទួលបានលទ្ធផលល្អ

កំពង់ឆ្នាំង៖ របាំងសាច់អួនខុសច្បាប់ និងរបាំងព្រួលឫស្សី ចំនួន៣២កន្លែង មានប្រវែង៧៤០ម៉ែត្រ បង្គោលចំនួន៥៨០ដើម លបលូចំនួន១០មាត់ រួមនិងលបឫស្សី ៥៧ លបព្រួលឫស្សី ៤៨ ផែនអួនស្បៃមុងប្រវែង ៥០ម៉ែត្រ និងទូកម៉ាស៊ីនមួយគ្រឿង ត្រូវបានកំលាំងចម្រុះ ធ្វើការបង្ក្រាប នៅពេលក្រុមជនល្មើស បានលបលួចដាក់បង្កប់រាំងផ្ជិត ក្នុងព្រែកបឹង និងធ្វើការលួចអូស នៅពេល ដែលទឹកទន្លេ កំពុងឡើង និងត្រីពងកូន។

កិច្ចប្រតិបត្តិបង្ក្រាប បទល្មើសនេសាទនេះ បានធ្វើឡើង២ថ្ងៃ គឺថ្ងៃទី៣និងទី៤ខែកក្កដាឆ្នាំ ២០១៤ នៅចំណុចស្រុក៣ គឺស្រុកបរិបូណ៍ ស្រុកកំពង់លែង និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោក សោម ភីរុណ និងលោក លី ឡា នាយរងខណ្ឌ័រដ្ឋបាល ជលផលកំពង់ឆ្នាំង សហការជាមយយផ្នែក សង្កាត់រដ្ឋបាលជលផល និងសមត្ថកិច្ចរបស់ គណះបញ្ជាការឯកភាព ស្រុកទាំង៣ សហគមន៍នេសាទ សរុបមានចំនួន៤៩នាក់ និងមានមធ្យោបាយ ធ្វើសកម្មភាពកាណូតតូចធំ សរុបចំនួន១៤គ្រឿង។

លោក សោម ភិរុណ នាយរងខណ្ឌ័ រដ្ឋបាលជលផលកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ រដូវនេះជារដូវទឹកឡើង ត្រីកំពុងធ្វើចរាចរណ៍ពងកូន ហេតុនេះសមត្ថកិច្ចជំនាញ ត្រូវចុះធ្វើសកម្មភាពស្រាវជ្រាវ និងបង្ក្រាបជាប្រចាំ ដោយមានកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ទើបសំរេចបានលទ្ធផល ដូចខាងលើនេះ។ លោកបានអោយដឹង បន្ថែមទៀតថា៖ លទ្ធផលនៃ ការបង្ក្រាបបទល្មើសនេសាទ ខាងលើនេះ ក៍ដោយមានការសហការ ពីបងប្អូនប្រជាពលរដ្ឋ ប្រាប់ពីទីតាំង បទល្មើសច្បាស់លាស់ ទើបឈាន ដល់ការបង្ក្រាប បានដោយជោគជ័យ។ ឧបករណ៍នេសាទ ខុសច្បាប់ទាំងអស់ ត្រូវបានសមត្ថកិច្ច ធ្វើការដុតបំផ្លាញចោល នៅតាមកន្លែង បង្ក្រាបបទល្មើសទាំងនោះ។

លោកនាយរងខណ្ឌ័ រដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា៖ លោកសូមស្វាគមន៍ ជានិច្ចរាល់ព័ត៌មាន ច្បាស់លាស់ ស្តីពីបទល្មើសនេសាទ នៅក្នុងដែន សមត្ថកិច្ចរបស់ខេត្ត ទោះនៅទីណាក៏ដោយ សមត្ថកិច្ចជលផល និងចុះបង្ក្រាបទាំងអស់។ទន្ទឹមនេះផងដែរ លោកសូមធ្វើការអំពាវនាវ ដលបងប្អូនប្រជានេសាទ ទាំងអស់ធ្វើការនេសាទ ជាលក្ខណះគ្រូសារ និងកុំប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ ពិសេសនៅក្នុងរដូវត្រីពងកូន ដូចជាកាប់ព្រៃលិចទឹកដែល ជាជម្រកសត្វគ្រប់ប្រភេទ កុំប្រើប្រាស់ ឧបករណ៍ឆក់ត្រី និងរួមគ្នាអនុវត្តន៍ គោលនយោបាយ៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារនិរន្ត៍រភាព ពូជត្រីសម្រាប់កូនចៅ ជំនាន់ក្រោយ ដើម្បីកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋយើង។

សូមបញ្ជាក់ដែរថា៖ នៅជាប់ព្រំប្រទល់ ខេត្តកំពង់ចាម កំពង់ឆ្នាំង គេបានមើលឃើញថា មានឧបករណ៍រ បាំងស្បៃមុងត្រូវ បានដាក់ពាសពេញ តាមដងទន្លេ មិនមានសមត្ថកិច្ច ណាទប់ស្កាត់ និងបង្ក្រាបនោះឡើយ និងត្រូវបានប្រជានេសាទ រិះគន់ថា ច្បាប់ក្នុងប្រទេស មានតែមួយ ហេតុអីសមត្ថកិច្ចខេត្តខ្លះ សកម្មបង្ក្រាប តែខេត្តខ្លះអសកម្ម មិនខ្ចីបង្ក្រាបបែបនេះទៅវិញ។រឿងនេះមានតែឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក រដ្ឋបាលជលផលទេ ដែលអាចបញ្ជារ ឬដាក់ទោសទណ្ឌ័កូនចៅ កំជិលខ្លួនបាន៕

ដោយ៖ ឈាង វណ្ណៈ