Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​គ្រោះថ្នាក់​មុខ​រោងកុន បែកធ្លាយ​ជាង​៦​គីឡូក្រាម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀនជាង៦គីឡូក្រាមក្នុងរថយន្ត ពេលដែលជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចតាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សាថ្មី៣ ទល់មុខរោងកុនលុច្ស កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ។

យោងតាមរបាយការណ៍នគរបាលខណ្ឌដូនពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី៤ មិថុនា ថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចតាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សាថ្មី៣ មុខរោងកុនលុច្ស មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ធុនកណ្តាល ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ២AW-៤៣៣២ បានបើកទៅបុករ៉ឺម៉កកង់បីមួយគ្រឿង បណ្តាលអោយមានអ្នករងរបួសធ្ងន់ ហើយរថយន្តបង្កព្យាយាមបើករត់គេច ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ដោយធ្វើការឃាត់ខ្លួនជនបង្កជាជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ច្បារអំពៅ ព្រមទាំងរថយន្តផងដែរ ។យោងតាមរបាយការណ៍នគរបាលខណ្ឌដូនពេញបានឲ្យដឹងបន្តថា ក្រោយពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយ ក្នុងកាបូបនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យ ទើបសមត្ថកិច្ចបានហែកមើល រកឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតាសញ្ញាក្បាលខ្មោចជាច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។

ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត និងជាលទ្ធផលបង្ហាញអោយដឹងថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្ត្រាស៊ី) ថ្នាំគ្រវី ក្រោយមកសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងពន្លាតដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅតែម្តង ។

ប្រតិបត្តិការបន្តនេះដោយរុករកឃើញមិនមានលទ្ធផលអ្វី និងតាមស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យមិនបានប្រាប់អំពីបក្ខពួក ទើបសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន១១,៦៨០គ្រាប់ ស្មើនឹងទម្ងន់ជាង៦គីឡូក្រាម។

នៅចំពោះមុខ សមត្ថកិច្ចកំពុងជំរុញនូវវិធានការជំនាញសួរចម្លើយ ដើម្បីបន្តរកបក្ខពួកជនសង្ស័យ និងវត្ថុតាងបន្ថែមទៀត ហើយបច្ចុប្បន្នជនសង្ស័យខាងលើត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព