Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យីណ៎…ប្រព្រឹត្ត​អត់ខ្លាចគុក

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ អាចចាត់ទុកថា ទោសត្រួតលើទោស ខណ:ដែលដីកាចាប់ខ្លួនមិនទាន់ត្រូវបានអនុវត្តផង ស្រាប់តែបុរសម្នាក់នេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីថ្មីផ្សេងបន្ថែមទៀត ដែលពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន កាលពីរសៀលនៅថ្ងៃទី៣ ខែមិថុនា នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។

មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងឱ្យដឹងថា ជនសង្ស័យឈ្មោះវ៉ាន់ ឧសភា ហៅធា ហៅម៉ាប់ អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់ខាងលើ ។ មន្ត្រីដដែលបាននិយាយថា ជននេះ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនអធិការក្រុង ឃាត់ខ្លួនបានពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ។

ជាមួយនឹងការឃាត់ខ្លួននេះ កម្លាំងជំនាញដកហូតបាននូវថ្នាំញៀនICE (ម៉ាទឹកកក) ចំនួន០៦ថង់ (ថង់ធំ៣ ថង់តូច៣) ដែលមានទម្ងន់៦,៨០ក្រាម ថែមទាំងដកហូតនូវសម្ភារប្រេីប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនផង។

ជាមួយគ្នានេះដែរ បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនឈ្មោះវ៉ាន់ ឧសភា ហៅធា ហៅម៉ាប់ នេះក៏មានជាប់ពាក់ព័ន្ធនឹងបទល្មើសក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលសាលាដំបូងខេត្ត បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនទៀតផង ។

ប៉ុន្តែមន្ត្រីជំនាញមិនទាន់បានអនុវត្តដីកានេះផង ស្រាប់តែត្រូវកម្លាំងប្រឆាំងគ្រឿងញៀនអធិការក្រុងចាប់ខ្លួនបានមុនពាក់ព័ន្ធនឹងបទល្មើសថ្មីជួញដូរគ្រឿងញៀន ។ ពេលនេះ មន្ត្រីជំនាញកំពុងសួរនាំ ជនសង្ស័យរូបនេះដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។

ដកស្រង់ពី៖កោះសន្តិភាព