Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាតកម្មថ្មីនេះ…​សង្ស័យ​ពាក់​ព័ន្ធ​ជាមួយ​លោក​​នាយ​ប៉ុ​ស្តិ៍​​ឃុំ​រាម​​ដែរ​?

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់រឿងពិត ដើម្បីចាត់ការតាមច្បាប់ដោយមិនលើកលែងឡើយ ។ រីឯជនជាប់ពាក់ពន្ធ័ផ្ទាល់ និងអ្នករួមគំនិត គឺមានប្រជាកាពាភូមិ៤នាក់ មាននាយប៉ុស្តិ៍រដ្ឋបាលឃុំរាមម្នាក់ និងជនសង្ស័យជាស៊ីវិលម្នាក់ ទៀតសរុបមានចំនួន៦នាក់ ត្រូវបានអធិការនគរបាលស្រុកបញ្ជូនបន្តទៅកាន់ស្នងកាខេត្ត ខណៈមនុស្សទាំង៦នាក់នោះ សមត្ថកិច្ចនៅមិនទាន់បង្ហាញអត្តសញ្ញាណឱ្យស្គាល់នៅឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្តទៀត នៅថ្ងៃទី០៥ មិថុនា នេះ ។

គួររំលឹកថា ករណីឃាតតកម្ម ហាក់កើតមានឡើងបន្តបន្ទាប់នៅក្នុងស្រុកព្រៃនប់ ក្នុងចន្លោះពីករណីរំលោភសម្លាប់ក្មេងប្រុសស្រីពីរនាក់នៅក្នុងឃុំបិតត្រាំង ដែលឃាតករទើបក្របួចកបាននោះ ស្រាប់តែករណីឃាតកម្មថ្មីមួយទៀត កើតនៅក្នុងស្រុកព្រៃនប់ដដែល ។ បុរសម្នាក់បានស្លាប់ដោយមានស្នាមរបួសត្រង់.ក និងក្បាលជាច្រើនកន្លែង ហើយករណីនេះ កំពុងសង្ស័យមានជាប់ពាក់ព័ន្ធនិងសមត្ថកិច្ចជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរាម ដែលឃុំនេះជាប់និងឃុំឃាតកម្មរំលោភសម្លាប់ក្មេងប្រុសស្រី២នាក់បងប្អូននោះផងដែរ ។

តាមប្រភពនគរបាលស្រុកព្រៃនប់ឱ្យដឹងថា នៅជិតស្ពានទឹកសាប ស្ថិតក្នុងភូមិស្មាច់ដែងឃុំរាម ស្រុកព្រៃនប់ ប្រទះឃើញសាកសពបុរសម្នាក់ ត្រូវគេបោះចោលនៅជិតស្ពានអូរកំបុត ជាប់ផ្លូវជាតិលេខ៤ ក្នុងគោលបំណង ហាក់ដូចជាបង្វែងដានដាក់ទៅក្នុងករណីផ្សេង ។

ក្រោយកើតហេតុ ក៏មានការស្រាវជ្រាវពីសមត្ថកិច្ចយ៉ាងល្អិតល្អន់ និងប្រើជំនាញច្បាស់លាស់ រហូតមានការឃាត់ខ្លួនជាបណ្តោះអាសន្ននូវជនសង្សយ័មួយចំនួន ដែលសមត្ថកិកច្ច បានដាក់ការសង្ស័យថា ជាប់ពាក់ពន្ធ័ផ្ទាល់និងអ្នករួមគំនិតក្នុងរឿងឃាត្តកម្មខាងលើ ហើយក្នុងនោះក៏មានជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនជានាយនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំរាមនិងប្រជាការពារភូមិមួយចំនួនទៀតផងដែរ។

ប្រភពដដែលបានប្រាប់ពីសាវតាខ្លះ ដែលឈានដល់ការចាប់ខ្លួនមនុស្សច្រើននាក់នេះ ដើមហេតុថាចេញពីជម្លោះរវាងជនរងគ្រោះនិងម្ចាស់ផ្ទះមួយកន្លែងនៅទឹកសាប ដោយប្រើហិង្សាទៅវិញទៅមក រហូតដល់ជនរងគ្រោះស្លាប់ ។ ក្រោយជនរងគ្រោះស្លាប់ មិនដឹងយល់ឃើញយ៉ាងម៉េច លោកមេប៉ុស្តិ៍ឃុំរាម ក៏មិនរាយការណ៍ជូនថ្នាក់ លើ បែរជាឱ្យក្រុមប្រជាការពារដឹកសាកសពទៅបោះចោលនៅជិតស្ពានទឹកសាប កាលពីយប់ថ្ងៃទី៣០ ឧសភា ២០១៩ ។ លុះព្រឹកឡើងថ្ងៃទី៣១ ឧសភា ទើបគេប្រទះឃើញសាកសពនេះ ។

ដកស្រង់ពី៖កោះសន្តិភាព