Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្ញាក់ពីដេក​ស្រាប់តែ​ឃើញ​ទ្វារ​ចំហ ហើយ​ឆ្កែ​ជា​ច្រើនក្បាល​ងាប់​ទៀត​ទើប​ដឹង

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ មានករណីក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារបន្ទប់ក្រោមផ្ទះលួចយកម៉ូតូមួយគ្រឿងទៅបាត់ដោយសុវត្ថិភាព ហើយមុននឹងធ្វើសកម្មភាពចូលគាស់ទ្វារបន្ទប់គឺក្រុមជនសង្ស័យបានដាក់ថ្នាំបំពុលសត្វឆ្កែផ្ទះក្បែរនោះបណ្តាលឱ្យឲ្យងាប់អស់ចំនួន៣ក្បាលទើបចូលគាស់ទ្វាបន្ទប់យកម៉ូតូទៅបាត់។

ហេតុការណ៍ខាងលើនេះដែរបានកើតឡើងកាលពីយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។យោងតាមម្ចាស់ផ្ទះដែលជាជនរងគ្រោះឈ្មោះ ងិន បុលគ្រី ភេទប្រុស អាយុ៣៣ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ គាត់និងប្រពន្ធ ព្រមទាំងបងប្អូនបានអង្គុយជួបជុំនិយាយគ្នាលេងនៅខាងក្រោមផ្ទះ រហូតដល់ម៉ោងជិត៩យប់ ទើបពួកគាត់បានឡើងទៅដេកលើផ្ទះអស់។

តាមប្រភពដដែលបានបន្តថា លុះដល់វេលាម៉ោងប្រហែល២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៩ គាត់បានចុះមកក្រោមផ្ទះដើម្បីបត់ជើង និងមើលរបស់របរក្នុងផ្ទះ ពេលគាត់ក្រឡេកទៅឃើញទ្វារបន្ទប់ក្រោមផ្ទះរបើក គាត់ក៏បានបើកទ្វារចូលទៅក្នុងបន្ទប់ដើម្បីមើលម៉ូតូតែមិនឃើញ ទើបដឹងថាបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ និងមានស្នាមកាត់សោចន្ទល់ ដោយឃើញសោសូឡិចធ្លាក់នៅកន្លែងដាក់ម៉ូតូ លុះពេលគាត់ទៅមើលរបងផ្ទះក៏ត្រូវក្រុមជនសង្ស័យកាត់សោចូលមកទៀត។

តាមប្រភពដដែលបានបន្តទៀតថា ផ្ទះរបស់គាត់មានរបងត្រឹមត្រូវ ចំណែកបន្ទប់ក្រោមផ្ទះក៏បានចាក់សោសូឡិច រីឯម៉ូតូមិនត្រឹមតែចាក់សោ.កតែប៉ុណ្ណោះទេ គឺចាក់ទាំងសោចន្ទល់ម៉ូតូថែមទៀតផង ប៉ុន្តែក្រុមជនសង្ស័យនៅតែធ្វើសកម្មភាពលួចយកទៅបានដោយសុវត្ថិភាព ហើយផ្ទះប្រជាពលរដ្ឋនៅក្បែរផ្ទះគាត់ក៏មានការបំពុលសត្វឆ្កែងាប់ចំនួន៣ក្បាលថែមទៀតផងដែរ ដោយក្រុមជនសង្ស័យក៏បានប៉ុនប៉ងលួចម៉ូតូរបស់អ្នកជិតខាងដែរ ប៉ុន្តែមិនបានសម្រេច។ពាក់ព័ន្ធនឹងករណីខាងលើ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីលោកមេប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោមបាននោះទេ ដោយទូរស័ព្ទចូលតែមិនលើក។

ប្រពលរដ្ឋរងគ្រោះខាងលើបានស្នើសុំអោយសមត្ថកិច្ចតាមរកមុខសញ្ញាក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចគាស់ផ្ទះខាងលើ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព