បណ្តាញសង្គម

អ្នកតវ៉ារឿងដីកម្ពុជាក្រោម គប់ដំថ្មដាក់សមត្ថកិច្ច ជាការតបតនឹងការបំបែកការប្រមូលផ្តុំ

ភ្នំពេញ៖ ក្រុមអ្នកតវ៉ា នៅព្រឹកថ្ងៃអង្គារនេះ ប្រឈមជាមួយ កម្លាំងសមត្ថកិច្ច នៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បណ្តាលឲ្យអ្នកចូលរួមមួយចំនួន បានគប់ដុំថ្ម ដាក់សមត្ថកិច្ច ។

សមត្ថកិច្ច ចម្រុះប្រមាណ ១០០ នាក់ នៅព្រឹកថ្ងៃ អង្គារនេះ បំបែក ក្រុមនិស្សិត និងព្រះសង្ឃ ជាង១០០ អង្គ នាក់  ដែលគ្រោង ប្រមូលផ្តុំ នៅមុខស្ថានទូត វៀតណាម ក្នុងបំណង ទាមទារឲ្យ ប្រទេសនេះ សុំទោស ចំពោះការអះអាងថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម ។ ជាការតបត នឹងការបំបែក កុំឲ្យមាន ការប្រមូលផ្តុំ អ្នកតវ៉ា បានគប់ដុំថ្ម ដាក់សមត្ថកិច្ច នៅម៉ោង៨ និង ៤៥នាទី ។ VOD មិនទាន់ទទួល សេចក្តីរាយការណ៍ថា តើការគប់ដុំថ្ម ដាក់គ្នានេះ បណ្តាលឲ្យអ្នកចូលរួម រងរបួស យ៉ាងណានៅឡើយទេ ។

ការប្រមូលផ្តុំ របស់អ្នកតវ៉ា បណ្តាលឲ្យកកស្ទះ នៅផ្លូវព្រះមុនីវង្ស មុខក្រសួងដែនដី នគរូបនីយកម្ម ហើយមិនអាច ធ្វើចរចរណ៍បាន ។ កន្លង ទៅ អ្នកនាំពាក្យ ស្ថានទូត វៀតណាម ប្រចាំនៅក្នុង ប្រទេសកម្ពុជា លោក ត្រឹង វ៉ានថុង កាលពីដើមខែ មិថុនា កន្លងទៅ បានអះអាង ប្រាប់អ្នក សារព័ត៌មានថា «បារាំងមិនបានកាត់ ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យ វៀតណាមទេ តែកម្ពុជាក្រោម ជាទឹកដីរបស់ វៀតណាម តាំងពីយូរយារ ណាស់ មកហើយ ព័ត៌មាន បាត់បង់ទឹកដី គ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជា ភ័ស្តុតាងទេ»៕

ដកស្រង់ពី៖ VOD