បណ្តាញសង្គម

មុន​នេះ​បន្តិច​បំបែក​បាន​ហើយ​សំណុំរឿង​ឃាតកម្ម​កាត់ដៃជើង​បោះចោល​ផ្អើល​ផ្សារ​កណ្តាល

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះដែរកម្លាំងអាវុធហត្ថខណ្ឌដូន បានធ្វើការចាប់ឃាត់ខ្លួនស្ត្រីជាជនដៃដល់បានធ្វើសកម្មភាពប្លន់សម្លាប់ស្ត្រីម្នាក់ជាជាងអ៊ុតសក់នៅផ្សារកណ្តាល ដោយកាត់សាកសពជាកំណាត់យ៉ាងសាហាវ ។

ពេលនេះដែរស្ត្រីជាជនដៃដល់គេស្គាល់ឈ្មោះ ដា អាយុប្រហែល៤០ឆ្នាំ ចំណែកឯស្ត្រីរងគ្រោះមានឈ្នោះ គឹម យ៉ានៀង ត្រូវបានជនដៃដល់សម្លាប់កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ កន្លងនេះហើយយកប្រអប់ដៃ និងប្រអប់ជើងទៅចោលក្នុងទឹកទន្លេធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុននេះ ។

ពេលនេះដែរស្ត្រីជាជនដៃដល់ត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅបញ្ជារការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព