បណ្តាញសង្គម

ឃាតករ​សម្លាប់​មនុស្ស​កាត់កង់​ៗ…​មក​ដល់​​តុលាការ​មុន​នេះ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រីជាឃាតករដែលសម្លាប់ស្ត្រីម្ចាស់បំណុលយ៉ាងសា ហាវព្រៃផ្សៃ ដោយកាត់សាកសពជាកង់ៗនោះ នៅវេលាម៉ោង០២រសៀលថ្ងៃទី១៣ មិថុនា នេះ ត្រូវបាននាំខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត ។

គួររំលឹកថា៖ ចំណុច១…ដែលធ្វើឱ្យឃាត ករក្តៅចិត្ត ត្រូវតែសម្លាប់ស្ត្រីរងគ្រោះភ្លាមគួររំលឹកថា ឃាតករស្រីខាងលើបានឆ្លើយសារភាពដែរថា កាលពីថ្ងៃទី២ មិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៨និង៣០នាទីយប់ ជនរងគ្រោះនិងឃាតករដែលជាមិត្តភក្តិនឹងគ្នបានផឹកស៊ីនៅផ្ទះស្ត្រីជាឃាតករ ។ ក្រោយពីចប់ការផឹកស៊ី ជនរងគ្រោះបានសុំយកកូនស្រីរបស់ស្ត្រីរូបនេះ អាយុ៨ឆ្នាំទៅដេកជាមួយនៅឯផ្ទះរបស់ខ្លួននៅទួលសង្កែ ដូចតាមទម្លាប់កន្លងមក ។

លុះដល់ព្រឹកឡើងថ្ងៃទី៣ មិថុនា វេលាម៉ោងប្រមាណ១០ព្រឹក ជនរងគ្រោះបានដឹកកូនរបស់ស្ត្រីជាឃាត ករយកមកឱ្យដល់ផ្ទះវិញ និងបានទារលុយដែលបានជំពាក់ចំនួន៧០០ដុល្លារអាមេរិក តែជនសង្ស័យប្រកែកសុំសងតែ៣៥០ដុល្លារប៉ុណ្ណោះ ។

ពេលនោះ ជនរងគ្រោះមិនព្រម និងបានគំរាមថា បើមិនសងលុយគ្រប់ចំនួនទេ នឹងប្រាប់ម្ចាស់បំណុលផ្សេងៗទៀតឱ្យស្គាល់ផ្ទះ ដើម្បីទារលុយព្រមៗគ្នា ព្រោះជនសង្ស័យជំពាក់លុយគេច្រើន ក្រោយពីនិយាយចប់ ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ។

ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់កជនរងគ្រោះ ហើយយកម្រាម ដៃឆ្វេងរុកច្រមុះបណ្តាលឱ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបយកក្រមាចងរឹតមាត់ ចងដៃ ចងជើងទុកក្នុងបន្ទប់ដេករហូតដល់ស្លាប់ ក៏យកសពដាក់ចូលធុងក្លាស្សេឱ្យកក ។

ចំណុចនេះស្ត្រីជាឃាតករនិយាយថា «ខ្លួនឆ្លាត» ព្រោះធ្វើឱ្យឈាមកកមិនមានប្រឡាក់ឈាមក្នុងបន្ទប់ ។លុះមកដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ខ្លួនបានដាក់ថ្នាំងងុយដេកក្នុងទឹកតែឲ្យប្តីដែលជាជនជាតិអាមេរិកផឹក រហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ទៅ ។

ពេលមានឱកាសល្អ ទើបជនសង្ស័យយកកាំបិតប៉័ងតោមកកាត់សពជនរងគ្រោះជាបំណែកៗ គឺកាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនីរ ពន្លះយកសាច់ ច្រកក្នុងស្បោងខ្មៅយកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ ។ រីឯគ្រឿងអលង្ការនិងទូរស័ព្ទ បោះចោលក្នុងទន្លេ និងក្នុងធុងសំរាមក្បែរវត្តឧណ្ណាលោម ។ ដោយឡែក លុយរបស់ជនរងគ្រោះចំនួន២០ម៉ឺនរៀលនិង៥០ដុល្លារ គឺខ្លួនយកទុក ។

ដកស្រង់ពី៖កោះសន្តិភាព