បណ្តាញសង្គម

កូរ៉ូឡា បើកលឿនជ្រុល ចូលចំណែកខាងឆ្វេង ប៉ះរថយន្តមួយទៀត បែកធុងទឹក រួចហើយសង ៧០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ៖ រថយន្តម៉ាក កូរ៉ូឡាអាទីស ពណ៌ក្រហមមួយគ្រឿង បើកបរ ដោយនារីវ័យក្មេងម្នាក់ បានបើកយ៉ាងលឿន រួចហើយជ្រុលចូល ទៅចំណែក ខាងឆ្វេងដៃ ក៏បានប៉ះជាមួយ នឹងរថយន្តមួយគ្រឿង ប្រភេទតួរីស ១២កៅអី បណ្តាលឲ្យរថយន្ត កូរ៉ូឡានោះ ខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេង និងបែកកង់ទៅមុខលែងរួច។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ប្រហែល ០៩ និង១០នាទី ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៤ នៅផ្លូវលេខ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ពោលគឺខាងមុខ គ្រឹស្ថានហិរញ្ញវត្ថុ ហត្ថាកសិករ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ គេឃើញរថយន្ត ម៉ាកកូរ៉ូឡាអាទីស បើកបរដោយនារីម្នាក់ ក្នុងល្បឿនលឿន ក៏ជ្រុលចូល ចំណែកខាងឆ្វេងដៃ ក៏ទៅប៉ះជាមួយ នឹងរថយន្តមួយគ្រឿង ទៀតប្រភេទទួរីស ១២កៅអី បណ្តាលឲ្យរថយន្ត កូរ៉ូឡានោះ ខូចខាតផ្នែក ខាងមុខចំហៀងខាងឆ្វេង និងបែក កង់មុខខាងឆ្វេង ចំណែករថយន្តមួយទៀត បែកធុងទឹក។

ក្រោយហេតុការណ៍កើតឡើង នារីវ័យក្មេង ដែលបើករថយន្តកូរ៉ូឡានោះ មិនព្រមចុះមក សម្របសម្រួលនោះទេ រហូតទាល់ តែក្រុមគ្រួសារ មកដល់ទើបព្រមចុះ និងឲ្យគេបើករថយន្ត ទំាងបែកកង់អែបខាង ហើយពេលអ្នក សារព័ត៌មាន ទៅផ្តិតយករូបភាព នារីម្នាក់នោះបំប្រុង នឹងឆក់យកការ៉ាថតនោះ ដោយអះអាងថា ថតជាប់រូបគេ។

ជាមួយគ្នានោះដែរ មន្រ្តីជំនាញខាងចរាចរណ៍ ទៅចុះទៅវាស់វែង និងសម្របសម្រួល រវាងភាគីទំាងពីរ ដោយ ដំបូងភាគីខាង រថយន្តតួរីសទារ សំណង ១០០ដុល្លារ ប៉ុន្តែដោយមានការតថ្លៃ ដូចទិញត្រីនៅផ្សារ ពីសំណាក់ ភាគីម្ខាងទៀត ក៏យល់ព្រមមកត្រឹម ៧០ដុល្លារ ដើម្បីបញ្ចប់រឿង៕

ដកស្រង់ពី៖ ដើមអម្ពិល